កីឡា

Douglas Luiz កក់កន្លែងធ្វើតេស្តសុខភាព ហើយដើម្បីផ្ទេរ ទៅចូលរួម Juventus

AFP

The Goal នៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករប្រេស៊ីល Douglas Luiz នឹងត្រូវចូលរួមជាមួយនឹងក្លឹប Juventus ហើយតាមផែនការកុងត្រា រយៈពេល៥ឆ្នាំនឹង ត្រូវផ្តល់ជូនកីឡាកររូបនេះ។

តារាឆ្នើមខ្សែបម្រើប្រយុទ្ធ ដែលកំពុងលេងឲ្យក្លឹប Aston Villa រូបនេះបានកក់ពេលវេលា សម្រាប់ធ្វើតេស្តសុខភាពរួច ទៅហើយមុនពេល ដែលនឹងត្រូវចុះហត្ថលេខាជាផ្លូវការ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

Luiz នឹងត្រូវធ្វើតេស្ត សុខភាព ជាមួយនឹង Juventus នៅទីតាំងមួយក្នុងប្រទេសអាមេរិក នៅសប្តាហ៍ក្រោយ បើមិនមានអ្វីប្រែប្រួលទេ នោះមុនពេលដែលនឹងត្រូវចុះកុងត្រា ដែលមានសុពលភាព រហូតដល់ឆ្នាំ២០២៩ ខណៈដែលបច្ចុប្បន្នជម្រើសជាតិប្រេស៊ីលរូបនេះ កំពុងមានវត្តមាននៅអាមេរិក ដើម្បីជួយក្រុមក្នុងការប្រកួត ពានរង្វាន់ទ្វីបអាមេរិក Copa America៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top