ស្រុកខ្សាច់កណ្ដាល ៖ ពឹ្រត្តិការណ៍ការប្រកួតបាល់ទាត់យុវជនស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៤ នៅទីលានបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាលកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានរកឃើញក្រុមជើងខ្លាំង ៤ ក្រុមត្រូវឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីក្រុមនីមួយៗ យកឈ្នះលើគូប្រកួតរៀងៗខ្លួន។

ក្រុមបាល់ទាត់យុវជន ឃុំសន្លុងបានយកឈ្នះក្រុមបាល់ទាត់យុវជន ឃុំជ័យធំ ក្នុងលទ្ធផល ៣ទល់នឹង ២ ក្រុមបាល់ទាត់យុវជន ឃុំព្រែកតាមាក់ បានចាញ់ក្រោមជើងក្រុមបាល់ទាត់យុវជន ឃុំវិហារសួគ៌ ក្នុងលទ្ធផល ០ទល់នឹង ១ ចំពោះក្រុមបាល់ទាត់យុវជន ឃុំកោះចូរ៉ាម បានយកឈ្នះ លើក្រុមបាល់ទាត់យុវជន ឃុំស្វាយរមៀត ក្នុងលទ្ធផល ២ទល់នឹង ០ និងក្រុមបាល់ទាត់យុវជន ឃុំពុកប្ញស្សី បានយកឈ្នះ ក្រុមបាល់ទាត់យុវជន ឃុំរកាជន្លឹង ក្នុងលទ្ធផល ៥ទល់នឹង០នៅវគ្គ ៨ ក្រុមចុងក្រោយ ។

សម្រាប់ការប្រកួតថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមបាល់ទាត់យុវជន ឃុំសន្លុងប៉ះជាមួយក្រុមបាល់ទាត់យុវជន ឃុំវិហារសួគ៌ រីឯក្រុមបាល់ទាត់យុវជន ឃុំកោះចូរ៉ាមជួបនឹងក្រុមបាល់ទាត់យុវជន ឃុំពុកប្ញស្សី នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅទីលានបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាល។

លោក លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលបានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើងផ្តល់ឪកាសដល់យុវជន បំពេញនូវក្តីប្រាថ្ញា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព ការចូលរួមទស្សនា សម្រាប់អ្នកគាំទ្រ ស្រលាញ់កីឡាជាមួយនឹងស្នាមញញឹម សាមគ្គីភាព មិត្តភាព ភាតរភាព និងទំនាក់ទំនងជាសារវន្ត មិនអាចខ្វះបានឡើយ ។

បច្ចុប្បន្ននេះរដ្ឋបាលស្រុកខ្សាច់កណ្តាល បាននឹងកំពុងយកចិត្តទុកដាក់ ពង្រឹងគុណភាព នៃរៀបចំការ ប្រកួត តាមស្តង់ដារកម្រិតខ្ពស់ មានជាអាទិ៍សម្រាប់ក្រុមកីឡាបាល់ទាត់ យុវជន តាមនៅបណ្តាឃុំទូទាំងស្រុក ពិសេសបានផ្តល់ ឳកាសដល់ យុវជន ក្នុងមូលដ្ឋានស្រុកបានចូលរួម និងកីឡាបាល់ទាត់ មានមន្រី្តជំនាញ កំពុងរៀបចំផែនការ ការអភិឌ្ឍនវិស័យកីឡា ជំរុញ និងលើកទឹកចិត្តដល់យុវជន យុវតីឲ្យលេងកីឡាទំាងអស់គ្នា ដើម្បីឲ្យចៀសផុត ពីគ្រឿងអបាយប្រមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់ កិត្តិយសគ្រួសារ ខ្លួនផ្ទាល់ និងប្រទេសជាតិទំាងមូល ។
ដោយការយកចិត្តទុកដាក់ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំពោះវិស័យកីឡា ដោយបានចង្អុលបង្ហាញ ណែនាំដល់ក្រុមការងារឲ្យរៀបចំ បង្កើតក្រុមកីឡាយុវជន នៅឃុំទាំង១២ ក្នុងស្រុកខ្សាច់កណ្តាល និងរៀបចំឲ្យមានកម្មវិធីប្រកួត ដណ្តើមពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញការ អភិវឌ្ឍវិស័យកីឡានៅស្រុកខ្សាច់កណ្ដាល ឲ្យមានការរីកចម្រើន ពីព្រោះថា ការលេងកីឡានាំមកនូវសុខភាពល្អ បញ្ញាវាងវៃ ៕
ដោយ៖លី ភីលីព
