អាល្លឺម៉ង់៖រកឃើញក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ និងក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ឡើងវគ្គ ១៦ ក្រុមទៀតហើយ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ បន្ទាប់ពីយកឈ្នះលើគូប្រកួតរៀងៗខ្លួន។

ការប្រកួតនៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញបានទម្លាក់ក្រុមបាល់ទាត់ជម្រើសជាតិ អាល់បានី ដោយ១ទល់នឹង០ ចំពោះក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីបានត្រឹមស្មើជាមួយក្រុមបាល់ទាត់ជម្រើសជាតិ ក្រូអាត ក្នុងលទ្ធផល ១ទល់នឹង១។

ដូច្នេះក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ៣ ប្រកួត ឈ្នះទំាង ៣ មាន ៩ ពិន្ទុពេញតែម្តង ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី ៣ប្រកួត ឈ្នះ ១ ស្មើ១ និងចាញ់ ១ មាន ៤ ពិន្ទុ ត្រូវឡើងវគ្គ ១៦ ក្រុម។ ចំពោះក្រុមបាល់ទាត់ជម្រើសជាតិ ក្រូអាត និងក្រុមបាល់ទាត់ជម្រើសជាតិ អាល់បានី ធ្លាក់ចេញពីការប្រកួតការប្រកួត Euro 2024 ៕
។
