កីឡា

អង់គ្លេស នឹងអាចបំបិទមាត់ អ្នករិះគន់ នៅពេលប៉ះស្លូវេនី ក្នុងពានEuro 2024 នៅអាល្លឺម៉ង់យប់នេះ

AFP

អាល្លឺម៉ង់ ៖ អង់គ្លេសនឹង ប្រកួតជាមួយស្លូវេនី នៃការប្រកួតចុងក្រោយក្នុងពូល C របស់ខ្លួននៅព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ ក្រោយពីភាពអវិជ្ជមាន បានឡោមព័ទ្ធក្រុមរបស់លោក Gareth Southgate បន្ទាប់ពីការបញ្ចប់ការប្រកួតលទ្ធផលស្មើ ១ទល់១ ជាមួយដាណឺម៉ាក ។

ក្រុមអង់គ្លេស នៅតែស្ថិតនៅតារាងក្នុងពូល C ទោះបីទទួលលទ្ធផលស្មើ១ទល់១ ជាមួយដាណឺម៉ាកក៏ដោយ ដែលធ្វើឲ្យក្រុមនេះ អាចឈានជើងចូលវគ្គ ១៦ ក្រុម ។ លទ្ធផលស្មើ ១-១ របស់អង់គ្លេស ជាមួយដាណឺម៉ាក បានបង្កឲ្យមានការរិះគន់ យ៉ាងខ្លាំងដល់ក្រុម ដោយក្រុមនេះ មិនអាចយកឈ្នះលើដាណឺម៉ាកបានការប្រកួតជុំទី២។
បើទោះបីជាក្រុមនេះឈរ នៅកំពូលតារាងពូល C ប៉ុន្តែការប្រកួតយប់នេះអង់គ្លេស ចាញ់ស្លូវេនីអាច នឹងបញ្ចប់ក្នុងចំណាត់ ថ្នាក់លេខ ៣ មាន ៤ ពិន្ទុ តែងតែមានសិទ្ធិគ្រប់គ្រាន់ ឈានទៅវគ្គបន្តនៃពាន Euros ជាក្រុមមួយក្នុងចំណោមក្រុម ចំណាត់ថ្នាក់លេខ ៣ ល្អបំផុត ។

អង់គ្លេសបានយកឈ្នះស៊ែប៊ី ១ទល់នឹង០ ក្នុងការប្រកួតបើកឆាករបស់ខ្លួន ។ ការឈ្នះក្រុមនេះមានន័យថា អង់គ្លេសត្រូវប្រឈមមុខ នឹងក្រុមចំណាត់ថ្នាក់លេខ ៣ ដ៏ល្អបំផុតមួយពីពូល D, E ឬ F ៕
ដោយ៖លី ភីលីព

Most Popular

To Top