កីឡា

Luka Modrić ៖ បាល់ទាត់​វា​ពិតជា​ឃោរឃៅ​​ណាស់ តែ​ខ្ញុំ​ចង់​លេង​វា​រហូត

​ក្រោយ​​ជួយ​ក្រុម​​​ជម្រើស ​​ជាតិ​របស់​ខ្លួន​​ ក្រូ​អាស៊ី ដោយ​​បញ្ចប់​ត្រឹម​លទ្ធផល​១-១ ទល់​ក្រុម​អ៊ីតាលី កាល​ពី​យប់​​ថ្ងៃ​ទី​២៤ ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៤​ខ្សែបម្រើ​ Luka Modrić ​បាន​និយាយ​ថា «បាល់ទាត់​វា​ពិត​ជា​ឃោរឃៅ​ណាស់​ តែ​យ៉ាង​ណា​ខ្លួន​​ចង់​លេង​វា​រហូត​ បើ​ទោះ​ដឹង​ថា​វា​ស្ថិត​ក្នុង​ស្ថាន​ភាព​មិន​អាច​ទៅ​រួច​ក៏​​ដោយ​» ។

​ម្ចាស់​ពាន​​កីឡាករ ​លេង​ល្អ​ប្រចាំ​ការ​ប្រកួត​រវាង​ក្រូអាស៊ី និង​អ៊ីតាលី បាន​​​បាន​និយាយ​ទៀត​ថា ថ្ងៃ​ណា​មួយ​ខ្លួន​នឹង​ប្រកាស ​ពី​ការ​ចូលនិវត្តន៍​​ពី​បាល់​ទាត់ គ្រាន់​តែ​វា​មិន​ទាន់​ប្រាកដ​ច្បាស់​ថា ក្នុង​ពេល​ណា​ ។ តែ​យ៉ាង​ណា​គ្រប់​គ្នា​​ នឹង​មិន​អាច​លេង​បាល់ទាត់​បាន​រហូត​ទេ បើ​ទោះ​ជា​ចិត្ត​​ចង់​នៅ​លេង​បន្ត​ និង​លេង​វា​រហូត​​ដោយ​មិន​ចង់​ឈប់​ក៏​ដោយ​ ។ ​​​​

​គេ​ដឹង​ថា Luka Modrić បាន​យល់​ព្រម​បន្ត​កុង​ត្រា​ ជាមួយ Real Madrid មួយ​រដូវ​កាល​ទៀត​​ពោល​គឺ​ដល់​ឆ្នាំ​២០២៥ ​ដោយ​​ព្រម​ទទួល​យក​លក្ខខណ្ឌ​​បាន​ប្រាក់​ថ្លៃ​ពលកម្ម​តិច​ និង​ត្រឹម​ជា​កីឡាករ​បម្រុង​ក៏​ដោយ​ នេះ​ជា​ទឹក​ចិត្ត​មួយ​ដែល​បង្ហាញ​ពី​ភក្ដី​ភាព ​ចំពោះ​ក្លឹប​ក្រោយ​រួមរស់​ជាមួយ Real Madrid ​អស់​១២​ឆ្នាំ​។ បច្ចុប្បន្ន​នេះ​ Luka Modrić មាន​វ័យ​៣៨​​ឆ្នាំ​ទៅ​ហើយ​ ខណៈ​ដែល​​នៅ​ជម្រើស​ជាតិ​ គេ​​ជាប់​តាំង​ពី​ឆ្នាំ​២០០៦ មក​ម្ល៉េះ ៕

Most Popular

To Top