ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ និង Assist បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Euro។ នេះបើយោងតាមស្ថិតិរបស់ Transfermarkt នៅក្នុងថ្ងៃនេះ។

នៅក្នុងខណៈនេះ Ronaldo ស៊ុតចូល១៤គ្រាប់ និង Assist បាន៨ដង ដែលជាស្ថិតិមួយខ្ពស់ជាងគេបំផុតក្នុង Euro។
កីឡាកររូបនេះបានចូលលេងប្រកួតឲ្យក្រុមឈុតធំក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងកម្មវិធី Euro នេះតាំងពីឆ្នាំ២០០៤មក ដោយចូលលេងបាន ២៧ប្រកួត។

Ronaldo ជាកីឡាករលេចធ្លោទាំងក្នុងការប្រកួតក្រុមជម្រើសជាតិ និងប្រកួតឲ្យក្លឹប។ កីឡាករនេះបានចូលលេងឲ្យក្រុមឈុតធំជម្រើសជាតិព័រទុយហ្គាល់តាំងពីឆ្នាំ២០០៣ ដោយចូលលេងបាន ២០៨ប្រកួត និងស៊ុតបញ្ចូលទី១៣០គ្រាប់។

ចំពោះការចូលរួមប្រកួតឲ្យក្លឹបវិញ កីឡាកររូបនេះធ្លាប់ចូលលេងឲ្យក្លឹបធំៗជាច្រើនដូចជា Sporting CP, Manchester United, Real Madrid, Juventus និង Al Nassr ដោយចូលលេងតាំងពីឆ្នាំ២០០២ ចូលលេងបាន ១,០២១ប្រកួត និងស៊ុតចូល ៧៦៥គ្រាប់។ កីឡាករនេះធ្លាប់ឈ្នះពានតូចធំជាច្រើន ជាពិសេសឈ្នះពាន Ballon d’Or ៥ដង៕


