កីឡា

ក្រុមអង់គ្លេស ប៉ះក្រុមស្លូវេនី ខណៈបារាំងជួបហូឡង់ នៃការប្រកួត Euro 2024 នៅអាល្លឺម៉ង់ នៅយប់នេះ

Afp

អាល្លឺម៉ង់៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ប៉ះជាមួយក្រុមបាល់ទាត់ជម្រើសជាតិស្លូវេនី ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ ដែលជាការប្រកួតជុំទី៣បញ្ចប់ពូល C ។

រីឯមួយទៀត ក្រុមបាល់ទាត់ជម្រើសជាតិស៊ែប៊ីជួបជាមួយក្រុមបាល់ទាត់ជម្រើសជាតិ ដាណឺម៉ាក ។ ការប្រកួតសម្រាប់ពូល C ទាំង ៤ ក្រុមត្រូវការឈ្នះលើគូប្រកួតរៀងៗ ចំណែកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសចាត់ទុកថា ជាក្រុមមានសំណាងជាងគេ ដោយសារក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស២ ប្រកួតកន្លងមក ឈ្នះ ១ និងស្មើ ១ មាន ៤ ពិន្ទុ ត្រូវបានចាត់ទុកក្រុមជាប់ចំណាត់លេខ៣ល្អអាចមានសិទ្ធិឡើងវគ្គ ១៦ ក្រុមចុងក្រោយ។

ចំពោះពូល D វិញក៏ធ្វើការប្រកួតយប់នេះដែរ ក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិ អូទ្រីស និងក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ប៉ះនឹងក្រុមបាល់ទាត់ជម្រើសជាតិ បារាំង៕ ដោយ៖លី ភីលីព

Most Popular

To Top