កីឡា

ការប្រកួតកីឡាបាល់ទាត់ Euro 2024 នៅអាល្លឺម៉ង់ រកឃើញក្រុមជើងខ្លាំង ៤ ក្រុមទៀតហើយ

AFP

អាល្លឺម៉ង់៖ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ រកឃើញក្រុមជើងខ្លាំង ៤ ក្រុមបន្ថែមទៀតត្រូវឡើងវគ្គ ១៦ក្រុមចុងក្រោយសម្រាប់ការប្រកួតពូល C និងពូល D កាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ ។
ពូល C ៖ក្រុមបាល់ទាត់ជម្រើសជាតិ ដាណឺម៉ាក និងក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេស បាននាំគ្នាឡើងវគ្គ ១៦ក្រុមចុងក្រោយ ចំណែកក្រុមបាល់ទាត់ ជម្រើសជាតិ ស្លូវេនី កំពុងស្ថិតនៅតារាងចំណាត់ថ្នាក់ លេខ៣ល្អអាចមានសិទ្ធិឡើងវគ្គ ១៦ ក្រុមចុងក្រោយ ។

ចំពោះពូល D វិញ ក្រុមបាល់ទាត់ជម្រើសជាតិ អូទ្រីស និងក្រុមបាល់ទាត់ជម្រើសជាតិ បារាំងឡើងវគ្គ ១៦ក្រុមចុងក្រោយ រីឯក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ឈរកំពូលតារាងចំណាត់ថ្នាក់លេខ៣ល្អអាចមានសិទ្ធិឡើងវគ្គ ១៦ ក្រុមចុងក្រោយ៕
ដោយ៖លី ភីលីព

Most Popular

To Top