កីឡា

ក្រុមហូឡង់ មានឱកាស ៩០ ភាគរយឡើងវគ្គ ១៦ ក្រុម នៃការប្រកួត Euro 2024 នៅអាល្លឺម៉ង់ ទោះបីធ្លាក់ចេញពីពូលក៏ដោយ

អាល្លឺម៉ង់ ៖ ក្រុមកីឡាបាល់ទាត់ជម្រើស ហូឡង់ មានឱកាស រហូតដល់ ៩០ ភាគរយឡើងវគ្គ ១៦ ក្រុម នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯក អឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ ទោះបីក្រុមនេះបានធ្លាក់ចេញ ពូល D ចំពោះការប្រកួតកាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២៤ ក៏ដោយ ។

ក្រុមកីឡាបាល់ទាត់ជម្រើសហូឡង់ ឈរកំពូលតារាងចំណាត់ថ្នាក់លេខ ៣ ល្អជាងគេ ពីព្រោះក្រុមនេះ ៣ ប្រកួតកន្លងមក ឈ្នះ១ ស្មើ ១ និងចាញ់ ១ ទទួលបាន ៤ ពិន្ទុ ឈរលំដាប់លេខ ៣ ក្នុងពូល D ប៉ុន្តែឈរកំពូលតារាង ចំណាត់ថ្នាក់លេខ ៣ ល្អជាងគេ ។

ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” ឆ្នាំនេះ ចែកចេញជា ៦ ពូល ក្នុងមួយពូលមាន ៤ ក្រុម ។ សម្រាប់ពូលនីមួយៗ គណៈកម្មការប្រកួតយកតែ ២ក្រុមឡើងវគ្គ១៦ ក្រុម សរុបរកបាន១២ ក្រុម ដូច្នេះត្រូវជ្រើសរើសក្រុមចំណាត់ថ្នាក់លេខ ៣ ល្អជាងគេ ។

ចំពោះតារាងក្រុមជាប់ចំណាត់ថ្នាក់លេខ ៣ ល្អជាងគេនេះ ក្រុមកីឡាបាល់ទាត់ជម្រើសហូឡង់ឈរកំពូលតារាងមាន ៤ ពិន្ទុឱកាសឡើងវគ្គបន្តច្រើនជាងគេ ក្រុមកីឡាបាល់ទាត់ជម្រើសស្លូវ៉ាគីឈរលំដាប់លេខ ២ មាន ៣ ពិន្ទុ ក្រុមបាល់ទាត់ជម្រើសជាតិ ស្លូវេនី ឈរលំដាប់លេខ មាន ៣ពិន្ទុ និងក្រុមបាល់ទាត់ជម្រើសជាតិ ហុងគ្រី ឈរលំដាប់លេខ ៤ ៕
ដោយ៖លី ភីលីព
AFP

Most Popular

To Top