ភ្នំពេញ ៖ លោក អ៊ុក ចន្ថា បានកោតសរសើរចំពោះ ប្រតិភូដឹកនាំក្រុមកីឡា ដែលបានខិតខំបង្កើតក្រុម ដើម្បីចូលរួមប្រកួតជើងឯក នាពេលនេះ ជាកាយវិការ ក្នុងការចូលរួមដើម្បីការកសាង និងអភិវឌ្ឍវិស័យកីឡា នៅរាជធានីភ្នំពេញ និងជំរុញដល់យុវជន មហាជនចូលរួមហាត់ និងលេងកីឡា ទៅតាមប្រភេទ ដែលពួកគេចូលចិត្ត និងចូលរួមកាត់បន្ថយនូវអំពើឧបាយ មុខក្នុងសង្គម ។

លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានលើកឡើង ក្នុងឱកាសបិទការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៤ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៤ នៅវិទ្យាល័យជាស៊ីម បឹងកេងកងជាផ្លូវការ ។

លោកអនុប្រធានមន្ទីរអប់រំបានបន្តថា មួយវិញទៀត ការហាត់ និងលេងកីឡាជាកត្តាចាំបាចដែលនាំមកនូវ ការស្គាល់ យល់គ្នា និងស្រលាញ់ចូលចិត្តគ្នាទៅវិញទៅមក ធ្វើឲ្យសង្គមជាតិយើង មានការឯកភាពនិងសាមគ្គីភាព ដ៏រឹងមាំ ក្នុងការកសាង និងការពារជាតិយើង និងដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡា ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋា ភិបាលកំពុងឈានឆ្ពោះទៅរកកម្រិតមួយ ឲ្យស្របនិងការវិវត្តន៍ និងការរីកចម្រើនរបស់ប្រទេសជាតិ។

ជាមួយគ្នានេះដែរ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារឆ្លើយតបតាមបរិបទរីកចម្រើនរបស់សង្គមជាតិ យើងត្រូវបង្កើនសកម្មភាព ឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីពិនិត្យ និងកែលម្អលើគ្រប់ទិដ្ឋភាពពិសេសការងារដឹកនាំ គ្រប់គ្រងតាមវិស័យ ដោយផ្សារភ្ជាប់ជាមួយភាពយុត្តិធម៌ និង សមធម៌ខាងស្មារតី ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារ ស្របតាមគោលនយោបាយការអភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុ ជា ។

លោក អ៊ុក ចន្ថាបានបញ្ជាក់ថា ដោយផ្អែកលើការអភិវឌ្ឍន៍នេះ មន្ទីរអប់រំបាននឹងកំពុងដំណើរការតាមផែនការយុទ្ធសាស្ត្រកំណែរទម្រង របស់ក្រសួងអប់រំយុវជន និងកីឡា ដោយលែកការងារអប់រំកាយនិងកីឡា កំពុងជំរុញការអនុវត្តកាល វិភាគនៅតាមគ្រឹះស្ថានសាធារណៈ ឯកជន និងកែសម្រួលមេរៀនឲ្យស្របទៅនិងស្តងដាក្នុងតំបន់ ក៏ដូចជាពិភព លោកផងដែរ៕
ដោយ៖លី ភីលីព

