អាល្លឺម៉ង់ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ ជាការប្រកួតបញ្ចប់ពូល E និងពូល F ខណៈក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ កក់កៅអីវគ្គ ១៦ ក្រុមដោយស្វ័យប្រវត្តិជាផ្លូវការ។

ពូល E ក្រុមបាល់ទាត់ជម្រើសជាតិ ស្លូវ៉ាគី ប្រកួតជាមួយក្រុមបាល់ទាត់ជម្រើសជាតិ រ៉ូមានី ចំពោះក្រុមបាល់ទាត់ជម្រើសជាតិ រ៉ូមានី កំពុងស្ថិត នៅកំពូលតារាងពូល E ចំណែកក្រុមបាល់ទាត់ជម្រើសជាតិ ស្លូវ៉ាគី ឈរលំដាប់លេខ ៣ តារាងពូល ប៉ុន្តែក្រុមទំាង ២ មាន ៣ ពិន្ទុដូចគ្នា ។
រីឯមួយទៀត ក្រុមបាល់ទាត់ជម្រើសជាតិ អ៊ុយក្រែន ប៉ះនឹងក្រុមបាល់ទាត់ជម្រើសជាតិ បែលហ្សិក ។ ក្រុមបាល់ទាត់ជម្រើសជាតិ បែលហ្សិក ឈរលេខ ២ ក្នុងពូល E ដោយឡែក ក្រុមបាល់ទាត់ជម្រើសជាតិ អ៊ុយក្រែន នៅបាតតារាង តែមាន៣ ពិន្ទុដូចគ្នា ។
ចំពោះពូល F ក្រុមបាល់ទាត់ជម្រើសជាតិ សាធារណរដ្ឋឆែក ការប្រកួតជុំទី៣នេះត្រូវធ្វើការខ្លាំងជាងមុន ដោយសារការប្រកួតយប់នេះ ប៉ះជាមួយក្រុម បាល់ទាត់ជម្រើសជាតិ ទួរគី ដែលជាក្រុមជើងខ្លាំងមួយដែរ បន្ទាប់ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់។ ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ ប៉ះនឹងក្រុមបាល់ទាត់ជម្រើសជាតិ ហ្សកហ្ស៊ី ៕
