ឥណ្ឌូណេស៊ី៖កីឡាការិនីយូដូកម្ពុជា កែវ វ៉ាន់ឌឿន ទទួលបានមេដាយប្រាក់១ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ (21st ASEAN University Games) នៅឥណ្ឌូណេស៊ី ក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម បន្ទាប់ពីចាញ់កីឡាការិនីយូដូឥណ្ឌូនេស៊ីនៅវគ្គផ្តាច់ព្រ័ត្រនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។
លោក ម៉ារ វង្សវិបុល ជាគ្រូបង្វឹកបានប្រាប់តាមអនឡាញពីឥណ្ឌូនេស៊ីថា កីឡាការិនីយូដូកម្ពុជា កែវ វ៉ាន់ឌឿនបានយកឈ្នះកីឡាការិនីម៉ាឡេស៊ីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយលោកសប្បាយចិត្តខ្លាំងណាស់ ដោយសារការប្រកួតកីឡា SEA GAME 2023 កីឡាការិនីយូដូកម្ពុជាបានចាញ់កីឡាការិនីនេះ បែរជាការការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ (21st ASEAN University Games) ឈ្នះកីឡាការិនីម៉ាឡេស៊ី។
លោកបានបន្តថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយម្ចាស់ផ្ទះឥណ្ឌូនេស៊ីបានបញ្ចប់ហើយ ដោយកីឡាការិនីយូដូកម្ពុជា កែវ វ៉ាន់ឌឿនេះទទួលបានមេដាយប្រាក់ក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ចំណែកកីឡាការិនីម្ចាស់ផ្ទះទទួលបានមេដាយមាស។
ប្រទេសកម្ពុជាបានបញ្ជូនប្រតិភូសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាចំនួន ៤៥រូប ព្រមទាំងកីឡាករ-កីឡាការិនី ចំនួន ៦ ប្រភេទកីឡាទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ (21st ASEAN University Games) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅ Surabaya & Malang ប្រទេស ឥណ្ឌូណេស៊ី។ កីឡាយូដូ៖ គ្រូបង្វឹក ០១រូប និងកីឡាការិនី ០១រូប សរុបចំនួន ០២រូប លើវិញ្ញាសាឯកត្តជនប្រភេទទម្ងន់ -៤៨ គ.ក្រ ៕ ដោយ៖លី ភីលីព






