កីឡា

Chelsea បដិសេធមិន ចាប់អារម្មណ៍កុងត្រា របស់កីឡាករ Isak នោះទេ

AFP

យោងតាមការចេញផ្សាយ​របស់ The Goal បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea នឹងមិនមានបំណងក្នុងការ ទិញយកកីឡាករ ខ្សែប្រយុទ្ធ Alexander Isak ពីក្លឹប Newcastle នោះទេនៅរដូវក្តៅនេះ។

ក្លឹបតោខៀវ Chelsea នេះធ្លាប់មានទំនាក៉ទំនងនិងព័ត៌មាន ចចាមអារ៉ាមជាយូរមកហើយ ជាមួយនឹង Isak សញ្ចាតិស៊ុយអែតដើម្បីធ្វើការ ពង្រឹងសមត្ថភាព នៅក្នុងតំបន់ប្រយុទ្ធឡើងវិញ ក្រោយការបរាជ័យនិងខកចិត្ត ខកថ្លើមយ៉ាងខ្លាំងកាលពីរដូវកាលកន្លងមក។

តាមពិតទៅគេមើលឃើញថា ការសម្រេចចិត្តរបស់ Chelsea ក្នុងការដកខ្លួនចេញពីកុងត្រារបស់កីឡាករ Isak ធ្វើឡើងដោយសារតែក្លឹប Newcastle បានដាក់លក់តម្លៃខ្លួនកីឡាកររូបនេះ ខ្ពស់ពេកឬប្រហែលជា១១៥លានផោន សម្រាប់ខ្សែប្រយុទ្ធកំពស់ខ្ពស់វ័យ ទើបតែ២៤ឆ្នាំរូបនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top