កីឡា

ការប្រកួតកីឡាបាល់ទាត់ Euro 2024 នៅអាល្លឺម៉ង់ កាលយប់នេះ បន្តរកឃើញ ៤ ក្រុមទៀត

អាល្លឺម៉ង់ ៖ ព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុប រដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ ការប្រកួតពូល E និងពូល F បានបញ្ចប់ជាផ្លូវការហើយ ដោយរកឃើញ ៤ ក្រុម និង៤ក្រុមទៀត សម្រាប់ក្រុមចំណាត់ថ្នាក់លេខ ៣ ល្អ ឡើងទៅវគ្គ ១៦ក្រុម ។

ពូល E ក្រុមបាល់ទាត់ជម្រើសជាតិ បែលហ្សិក និងក្រុមបាល់ទាត់ជម្រើសជាតិ រ៉ូមានី បន្តដំណើរទៅកាន់វគ្គ ១៦ក្រុម ចំណែកក្រុមបាល់ទាត់ជម្រើសជាតិ ស្លូវ៉ាគី ក៏ទៅទៅវគ្គ ១៦ក្រុមដែរ រីឯ ក្រុមបាល់ទាត់ជម្រើសជាតិ អ៊ុយក្រែនធ្លាក់ចេញពីការប្រកួតតែម្នាក់ឯង ។

ចំពោះពូល F ក្រុមបាល់ទាត់ជម្រើសជាតិ ទួរគី ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ និងក្រុមបាល់ទាត់ជម្រើសជាតិ ហ្សកហ្ស៊ី បន្តដំណើរទៅកាន់វគ្គ ១៦ក្រុម ដោយឡែក ក្រុមបាល់ទាត់ជម្រើសជាតិ សាធារណរដ្ឋឆែក ធ្លាក់ចេញពីការប្រកួតតែម្នាក់ឯង ៕
ដោយ៖លី ភីលីព

Most Popular

To Top