គ្រាប់ដោយក្រុមជម្រើសជាតិ Georgia បានធ្វើឲ្យក្រុមរបស់ខ្លួន បានយកឈ្នះលើក្រុមជម្រើសជាតិ Portugal ប៉ទុយហ្គាល់ក្នុងលទ្ធផលដល់ ទៅ២ទល់នឹង០ កាលពីយប់មិញ។
តែទោះបីជាយ៉ាងណាក្តី Portugal គឺបានឡើងទៅ១៦ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិទៅហើយ ដោយមានពិន្ទុ៦ពេញដៃឈរ នៅកំពូលតារាងពូល Fខណៈដែល Georgia បានត្រឹមលេខរៀងទី៣ប៉ុណ្ណោះ ក្នុងតារាងដែលមានន័យថាត្រូវធ្លាក់វគ្គនេះទៅហើយ។
យ៉ាងណាក៏ដោយ Georgia នៅមានឳកាសក្នុង ការឡើងទៅវគ្គ១៦ក្រុម ចុងក្រោយតាមរយៈការជ្រើសយកក្រុមលេខ៣ តាមពូលដែលល្អជាងគេបំផុតដែលកំពុង ស្ថិតនៅក្នុងដំណាក់កាលវាយតម្លៃ។
គួរឲ្យដឹងដែរថា Portugal នៅវគ្គបន្ទាប់នឹងត្រូវទៅជួបក្រុម Slovenia ដែលប្រព្រឹត្តិនៅថ្ងៃទី២ខែកក្កដាវេលាម៉ោង២យប់៕
ប្រែសម្រួល៖ស៊ុនលី
