ចិន ៖ ទោះបីជាក្រុមបាល់ទាត់ជម្រើសជាតិ របស់ប្រទេសចិន មិនបានចូលសមភូមិទីលានវាលស្មៅ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុប រដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ ក៏ដោយ ក៏ក្រុមហ៊ុនល្បីៗ របស់ប្រទេសនេះ កំពុងបង្ហាញវត្តមាន ក្នុងពហុកីឡដ្ឋាន និងអេក្រង់ទូរទស្សន៍តាមរយៈកិច្ចព្រមព្រៀងឧបត្ថម្ភយ៉ាងច្រើន និង ជាមួយផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ។
ក្រុមហ៊ុនចិនមានចំនួនច្រើន ជាងមួយភាគបីនៃអ្នកឧបត្ថម្ភ លំដាប់កំពូលទាំង ១៣ នៅព្រឹត្តិការណ៍ UEFA European Championship កំពុងបន្តនៅប្រទេសអាល្លឺម៉ង់ ដែលធ្វើឲ្យប្រទេសនេះ ក្លាយជាប្រភពឧបត្ថម្ភដ៏ធំបំផុតតែមួយគត់ សម្រាប់ព្រឹត្តិការណ៍នេះ ។
អ្នកជំនាញបាននិយាយថា ការឧបត្ថម្ភដ៏រឹងមាំនេះ បង្ហាញពីការកើនឡើងនូវសមត្ថភាពផ្នែកបច្ចេកវិទ្យា និងការប្រកួតប្រជែង របស់ម៉ាកយីហោចិននៅលើ ឆាកពិភពលោក និងការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការពង្រីកទៅកាន់ទីផ្សារក្រៅប្រទេស ។
នេះបើយោងតាមគេហទំព័រ របស់ UEFA បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ Ant Group ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Hisense វេទិកាពាណិជ្ជកម្ម អេឡិចត្រូនិក AliExpress ក្រុមហ៊ុនផលិតស្មាតហ្វូន Vivo និងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD ស្ថិតក្នុងចំណោម អ្នកឧបត្ថម្ភសកលជាផ្លូវការសម្រាប់ជើងឯកដែលដំណើរការពីថ្ងៃទី ១៤ ខែមិថុនាដល់ថ្ងៃទី ១៤ ខែកក្កដា ។
ក្នុងនាមជាអ្នកឧបត្ថម្ភជាផ្លូវការ នៃ Euro 2024 ។ Alipay+ ជាវេទិកាទូទាត់តាមទូរស័ព្ទឆ្លងប្រទេស ដែលគ្រប់គ្រងដោយ Ant Group បានប្រកាសពីផែនការ ពង្រីកការទទួលយកការទូទាត់តាមឌីជីថលឆ្លងព្រំដែន និងផ្តល់សេវាកម្មទូទាត់ងាយស្រួល និងអត្ថប្រយោជន៍ ពិសេសសម្រាប់អ្នកគាំទ្របាល់ទាត់ និងអ្នកដំណើរទូទាំងពិភពលោកតាមរយៈ បណ្តាញអ្នកជំនួញក្នុងអំឡុងពេលការប្រកួត ។
រួមជាមួយនឹងម៉ាកយីហោអន្តរជាតិ ពីរផ្សេងទៀត របស់ក្រុមហ៊ុន ហើយសេវាកម្មទូទាត់របស់ពាណិជ្ជករ Antom និងអាជីវកម្មទូទាត់អន្តរជាតិ WorldFirst ។ Alipay+ បានបង្ហាញខ្លួននៅលើផ្ទាំងប៉ាណូ LED នៅកីឡដ្ឋានការប្រកួត និងនៅលើប៉ុស្តិ៍ទូរទស្សន៍ចំនួន ៥០ នៅទូទាំងទ្វីបអឺរ៉ុប ៕
ដោយ៖លី ភីលីព