គូឡាឡាំពួ ៖ ក្រុមបាល់ទាត់ជម្រើស ជប៉ុន អូស្ត្រាលី និងអារ៉ាប៊ីសាអូឌីត ស្ថិតនៅពូលជាមួយគ្នា កាលពីថ្ងៃព្រហស្បតិ៍ ក្នុងដំណាក់កាលទី ៣ នៃវគ្គជម្រុះទ្វីបអាស៊ីសម្រាប់ព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ “2026 World Cup” រួមមានប្រទេសចិនផងដែរ ។
ក្រុមអាស៊ីចំនួន ១៨ ក្រុម នៅសេសសល់ដែលកំពុងប្រជែងយកកៅអីវគ្គជម្រុះផ្ទាល់ចំនួន ៨ ត្រូវបានចាប់ជាក្រុមចំនួន ៣ ក្នុងចំណោម ៦ ធ្វើការប្រកួតនៅទីក្រុងគូឡាឡាំពួ ។ កូរ៉េខាងត្បូងរបស់ Son Heung-min ត្រូវបានចាប់ឆ្នោត ដើម្បីជួបជាមួយក្រុមអ៊ីរ៉ាក់ ហ្ស៊កដានី អូម៉ង់ ប៉ាឡេស្ទីន និងគុយវ៉ែតក្នុងពូល B ។
ម្ចាស់ជើងឯក Asian Cup អ៊ីរ៉ង់ និងកាតា ត្រូវប្រកួតជាមួយ អ៊ូសបេគីស្ថាន អេមីរ៉ាតអារ៉ាប់រួម កៀហ្ស៊ីស៊ីស្ថាន និងកូរ៉េខាងជើង។ ការប្រកួតនឹងធ្វើឡើងនៅទឹកដី និងក្រៅដីចាប់ពីខែកញ្ញា ដល់ខែមិថុនា ឆ្នាំ ២០២៥ ដោយយកក្រុមជើងខ្លាំងទាំង២ ក្នុងពូលនីមួយៗ មានសិទ្ធិចូលរួមប្រកួត សម្រាប់ការប្រកួតបាល់ ទាត់ពិភពលោកនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ។
ក្រុមដែលបញ្ចប់ក្នុង ចំណាត់ថ្នាក់លេខ៣ និងលេខ៤ ក្នុងពូលរបស់ពួកគេនឹងឈានទៅប្រកួតជម្រុះជុំទី៤នៅអាស៊ី។ កីឡាករ Hajime Moriyasu ដែលក្រុមជប៉ុនបានយកឈ្នះក្រុមអេស្ប៉ាញ និងអាឡឺម៉ង់ដើម្បីឈានទៅវគ្គបន្តនៃព្រឹត្តិការណ៍ World Cup Qatar 2022 បានហៅពូល C ថា ជាក្រុមលំបាក។
ឥណ្ឌូណេស៊ីក្នុងវគ្គជម្រុះទី៣ជាលើកដំបូង ហើយ Bahrain គឺជាក្រុមផ្សេងទៀតនៅពូលនោះ។ គ្រូបង្វឹកជប៉ុនលោក Moriyasu បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីការចាប់ឆ្នោត ក្នុងរដ្ឋធានីម៉ាឡេស៊ីថា យើងត្រូវតែធ្វើវាយ៉ាងលំបាក ក្នុងវគ្គជម្រុះសម្រាប់ World Cup ចុងក្រោយ ហើយយើងនឹងត្រូវធ្វើការ កាន់តែស៊ីជម្រៅបន្ថែមទៀតនៅពេលនេះ។
លោក Graham Arnold បានជួយអូស្ត្រាលីឡើង ទៅវគ្គ១៦ក្រុមចុងក្រោយនៅប្រទេសកាតា ជាកន្លែងដែលពួកគេ បានចាញ់ក្រុមម្ចាស់ជើងឯកអាហ្សង់ទីន ២-១។ ដូចជប៉ុន អូស្ត្រាលីមានកំណត់ត្រា ១០០ ភាគរយក្នុងការប្រកួតជម្រុះជុំទី ២ សម្រាប់ឆ្នាំ ២០២៦ ហើយមិនរបូតគ្រាប់បាល់ទេ ។
ការចាប់ឆ្នោតវគ្គជម្រុះ AFC ជុំទី៣សម្រាប់ FIFA World Cup 2026៖ ពូល A៖ អ៊ីរ៉ង់ កាតា អ៊ូសបេគីស្ថាន អារ៉ាប់រួម កៀហ្ស៊ីស៊ីស្ថាន កូរ៉េខាងជើង។ ពូល B៖ កូរ៉េខាងត្បូង អ៊ីរ៉ាក់ ហ្សកដានី អូម៉ង់ ប៉ាឡេស្ទីន គុយវ៉ែត ពូល C៖ ជប៉ុន អូស្ត្រាលី អារ៉ាប៊ីសាអូឌីត បារ៉ែន ចិន ឥណ្ឌូនេស៊ី ៕
ដោយ៖លី ភីលីព