កីឡា

ទស្សនាតារាង ការប្រកួតវគ្គ ១៦ក្រុម នៃពានរង្វាន់ Euro 2024 នៅអាល្លឺម៉ង់

អាល្លឺម៉ង់ ៖ ការប្រកួតវគ្គ ១៦ ក្រុមព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯក អឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ ទស្សនិកជន នឹងក្លាយជាជាសាក្សី នៃការប្រកួតរវាងក្រុមកំពូលទាំង ៣ នៅលើចំណាត់ថ្នាក់ របស់ FIFA រួមមានបារាំង និងបែលហ្ស៊ិក ខណៈក្រុមធំផ្សេងទៀត នឹងមានពេលវេលា កាន់តែងាយស្រួល ក្នុងការប្រកួតជាមួយគូប្រកួត ។

ការប្រកួតចំនួន ៨ គូក្នុងវគ្គ ១៦ ក្រុម ដូចជា ក្រុមបាល់ទាត់ជម្រើជាតិ អេស្ប៉ាញ Vs ក្រុមបាល់ទាត់ជម្រើជាត ហ្សកហ្ស៊ី ក្រុមបាល់ទាត់ជម្រើជាត អាល្លឺម៉ង់ Vs ក្រុមបាល់ទាត់ជម្រើជាត ដាណឺម៉ាក និងក្រុមបាល់ទាត់ជម្រើជាតិ ព័រទុយហ្គាល់ Vs ក្រុមបាល់ទាត់ជម្រើជាត ស្លូវេនី។

ចំណែកក្រុមបាល់ទាត់ជម្រើជាត បារាំង Vs ក្រុមបាល់ទាត់ជម្រើជាតិ បែលហ្ស៊ិក ក្រុមបាល់ទាត់ជម្រើជាត រូម៉ានី Vs ក្រុមបាល់ទាត់ជម្រើជាតិ ហូឡង់ ក្រុមបាល់ទាត់ជម្រើជាតិ អូទ្រីស Vs ក្រុមបាល់ទាត់ជម្រើជាតិ ទួរគី ក្រុមបាល់ទាត់ជម្រើជាតិ អង់គ្លេស Vs ស្លូវ៉ាគី និងក្រុមបាល់ទាត់ជម្រើជាតិ ស្វីស Vs ក្រុមបាល់ទាត់ជម្រើជាតិអ៊ីតាលី។ ការប្រកួតវគ្គ១៦ក្រុមនឹងត្រូវលេងចាប់ពីថ្ងៃទី ២៩ ខែមិថុនាដល់ថ្ងៃទី ២ ខែកក្កដាដោយមានការប្រកួតចំនួន ២ ក្នុងមួយថ្ងៃ ។

ការប្រកួតជុំចុងក្រោយ នៃវគ្គចែកពូល Euro កាលពីថ្ងៃពុធបានកំណត់ក្រុមចុងក្រោយចំនួន ៥ ត្រូវឡើងទៅវគ្គបន្ត ដោយមាន រូម៉ានី បែលហ្ស៊ិក ស្លូវ៉ាគី (ពូល E) និងតួគី និងហ្សកហ្ស៊ី (ពូល F) ។ ហុងគ្រីត្រូវបានជម្រុះចេញ ខណៈហ្សកហ្ស៊ីឈ្នះព័រទុយហ្គាល់ដោយមិនបានរំពឹងទុកក្នុងលទ្ធផល២-០ ក្នុងការប្រកួតចុងក្រោយនៃពូល F ដើម្បីក្លាយជាក្រុមមួយក្នុងចំណោមក្រុមចំណាត់ថ្នាក់លេខ ៣ ល្អបំផុត។

ក្រៅពីប្រទេសហុងគ្រី ក្រុមចំនួន ៧ ផ្សេងទៀតបានចាកចេញពីការប្រកួតពីវគ្គចែកពូល រួមមាន ប៉ូឡូញ ក្រូអាត ស្កុតឡែន ស៊ែប៊ី អ៊ុយក្រែន សាធារណរដ្ឋឆេក និងអាល់បានី។ ការប្រកួតដែលទន្ទឹងរង់ចាំបំផុតក្នុងវគ្គ១៦ក្រុម គឺបារាំងប៉ះបែលហ្ស៊ិកជាក្រុមលេខ ២ និងលេខ ៣ ក្នុងតារាង FIFA Ranking ។ ក្រុមទាំង ២នេះធ្លាប់ជួបគ្នា៧៥ដង បារាំងឈ្នះ២៦ ស្មើ១៩ដង និងចាញ់៣០ដង ហើយការប្រកួតនៅកីឡដ្ឋាន Dusseldorf នៅថ្ងៃទី ១ ខែកក្កដា៕
ដោយ៖លី ភីលីព

Most Popular

To Top