កីឡា

គ្រូបង្វឹក អតីតគ្រូបង្វឹកវៀតណាម Park Hang-seo ស្ថិតក្នុងចំណោមបេក្ខជន ចង់ក្លាយជាគ្រូបង្វឹកឥណ្ឌា

វៀតណាម ៖ គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង លោក Park Hang-seo បានដាក់ពាក្យសុំធ្វើជាគ្រូ បង្វឹកជម្រើសជាតិប្រទេសឥណ្ឌាវិញ បន្ទាប់ពីពួកគេបានចែកផ្លូវគ្នា ជាមួយគ្រូ បង្វឹក Igor Stimac ដោយសារបរាជ័យក្នុងការឈានទៅវគ្គជម្រុះទី៣ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ កម្រិតពិភពលោក “World Cup 2026” ។

មន្ត្រី AIFF ម្នាក់បានប្រាប់កាសែត Times of India ថា ការពាក្យស្នើសុំរបស់លោកគ្រូបង្វឹក Park ស្ថិតក្នុងចំណោមការបញ្ជូនចំនួន ២១៤ នាក់ដែលបានទទួលដោយ All India Football Federation (AIFF)។ ចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងរហូតដល់ថ្ងៃផុតកំណត់នៅថ្ងៃទី ៣ ខែកក្កដា។

កាសែតនេះបានចេញផ្សាយថា AIFF អាចនឹងពិចារណា ករណីរបស់លោក Park កាន់តែដិតដល់គោលដៅ ចំពោះតួនាទីដ៏ជោគជ័យ របស់លោកនៅវៀតណាម ពីឆ្នាំ ២០១៧ ដល់ ២០២៣ រួមមានការបញ្ចប់ចំណាត់ថ្នាក់លេខ ២ ពានរង្វាន់ AFC U23 Championship និងការឈ្នះពានរង្វាន់ AFF Cup ឆ្នាំ ២០១៨ ឈានទៅដល់វគ្គ ១/៤ នៃពានរង្វាន់ Asian Cup ឆ្នាំ ២០១៩ និងឈានទៅវគ្គជម្រុះ World Cup 2022 និងឈ្នះមេដាយមាស ២ លើងក្នុង SEA GAME លើកទី៣០ និង៣១ ។
លើសពីនេះ វៀតណាមក្រោមការដឹកនាំរបស់lok Park អាចរក្សាតំណែង របស់ពួកគេក្នុងចំណាត់ថ្នាក់កំពូលទាំង ១០០ នៃ FIFA Ranking និងជាប់ចំណាត់ថ្នាក់ខ្ពស់ជាងក្រុមអាស៊ីអាគ្នេយ៍ទាំងអស់ ។

មន្ត្រី AIFF ម្នាក់ទៀតបាននិយាយថា លោក Park ជាវីរបុរសក្នុងប្រទេសវៀតណាម ហើយចំណាប់អារម្មណ៍របស់លោកចំពោះកីឡាបាល់ទាត់ឥណ្ឌា គឺជាសញ្ញាល្អ ។ កំណត់ត្រារបស់លោក ប្រឆាំងនឹងប្រទេសដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគឺគួរឲ្យច្រណែន ហើយលោកបានធ្វើអ្វីៗទាំងអស់នេះ ជាមួយនឹងបាល់ទាត់ដ៏រំភើប និងប្រឆាំងការវាយលុក ។

លោក Under Park វៀតណាមធ្លាប់យកឈ្នះឥណ្ឌា ៣-០ ក្នុងការប្រកួតមិត្តភាព កាលពីខែកញ្ញា ឆ្នាំ២០២២ ។ គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង បានចែកផ្លូវជាមួយប្រទេសវៀតណាម បន្ទាប់ពីកុងត្រារបស់លោក ត្រូវបានបញ្ចប់ក្នុងខែមករា ឆ្នាំ២០២៣ ដោយបញ្ជាក់ថា លោកនឹងមិនត្រឡប់ទៅធ្វើការវិញទេ ៕
ដោយ៖លី ភីលីព

Most Popular

To Top