កីឡា

អត្តពលិកកីឡាទូកនាគ កម្ពុជា ចំនួន១៥រូបទៅចូលរួមការប្រកួតកីឡាទូកនាគអន្តរជាតិ(International Dragon Boat Festival)នៅប្រទេសរុស្ស៊ី

ភ្នំពេញ៖ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជូនប្រធានប្រតិភូ គ្រូបង្វឹក កីឡាក សរុបចំនួន១៥រូប ទៅចូលរួមការប្រកួតកីឡាទូកនាគអន្តរជាតិ(International Dragon Boat Festival ) រដ្ឋAltai Krai ប្រទេសរុស្ស៊ី ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៤នោះ
លោក គង់ សុភាព គ្រូជំនួយ បានគូសបញ្ជាក់ថា កីឡាករទាំង១២រូបនេះ មុននិងចេញដំណើរទៅចូលរួមការប្រកួត កីឡាករទាំងអស់បានហ្វឹកហាត់ជាប់ជាប្រចាំជាមួយគ្រូបង្វឹកអន្តរជាតិ លោក ណាញ ណាញធូ ។

ក្រោមការវាយតម្លៃមើលឃើញថា កីឡាករមានការរីកចម្រើនទាំងសមត្ថភាព និងបច្ចេកទេស ហើយការទៅចូលរួមការប្រកួតលក្ខណៈអន្តរជាតិធំៗបែបនេះ ដើម្បីឲ្យកីឡាករទូកនាគរបស់យើង បានដកស្រង់បទពិសោធន៍ជាមួយកីឡាករអន្តរជាតិជាការត្រៀមខ្លួនមួយឆ្ពោះទៅដណ្តើមមេដាយការប្រកួតកីឡាSEA GAME លើកទី៣៣ ឆ្នាំ២០២៥ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

គ្រូជំនួយរូបនេះបានbញ្ជាក់ទៀតថា ថា សម្រាប់ការចេញទៅប្រកួតជាលក្ខណៈអន្តរជាតិនៅប្រទេសរុស្ស៊ីលើកនេះ ការរំពឹងទុករបស់គ្រូបង្វឹក គឺទទួលបានលទ្ធផលល្អមកជូនកម្ពុជា ។ជាក់ស្តែង ការប្រកួតទូកនាគអន្តរជាតិនៅប្រទេសចិនកាលពីពេលថ្មីៗនេះ ក្រុមកីឡាទូកជម្រើសជាតិកម្ពុជាបានឡើងដល់វគ្គផ្តាច់ព្រ័ត្រជាប់ចំណាត់ថ្នាក់៦ជាលទ្ធផលល្អមួយដែលសរបញ្ជាក់ឲ្យឃើញថាទូកនាគកម្ពុជាកំពុងបោះជំហានរីកចំរើន និងមានសក្កានុពលជាក្តីសង្ឈឹមខ្ពស់ក្នុងការដណ្តើមមេដាយជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅប្រទេសថៃក្នុងឆ្នាំ២០២៥៕ ដោយ៖លី ភីលីព

Most Popular

To Top