កីឡា

ក្រុមស្វីស និងក្រុមអាល្លឺម៉ង់ ឡើងវគ្គ ៨ក្រុម នៃការប្រកួតកីឡាបាល់ទាត់ Euro 2024 នៅអាល្លឺម៉ង់ កាលពីយប់មិញ

អាល្លឺម៉ង់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិ ស្វីសបានទម្លាក់ក្រុមបាល់ទាត់ជម្រើសជាតិ អ៊ីតាលី ខណៈក្រុមបាល់ទាត់ជម្រើសជាតិ អាល្លឺម៉ង់ ក៏ទម្លាក់ក្រុមបាល់ទាត់ជម្រើសជាតិ ដាណឺម៉ាក វគ្គ ១៦ក្រុម នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៤ ។

ការប្រកួតវគ្គ ១៦ ក្រុមកាលពីយប់មិញ ក្រុមបាល់ទាត់ជម្រើសជាតិ ស្វីសបានយកឈ្នះលើក្រុមបាល់ទាត់ជម្រើជាតិអ៊ីតាលី ក្នុងលទ្ធផល ២ទល់នឹង០ ខណៈក្រុមបាល់ទាត់ជម្រើសជាតិ អាល្លឺម៉ង់ ក៏បានយកឈ្នះលើក្រុមបាល់ទាត់ជម្រើជាតិ ដាណឺម៉ាក ក្នុងលទ្ធផល ២ទល់នឹង០ ដូច្នេះក្រុមបាល់ទាត់ ជម្រើសជាតិ ស្វីស និងក្រុមបាល់ទាត់ជម្រើសជាតិ អាល្លឺម៉ង់ បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ ៕
ដោយ៖លី ភីលីព

Most Popular

To Top