៤គ្រាប់របស់អេស្បាញយប់មិញនេះគឺគ្រប់គ្រាន់ បំផុតហើយដែលអាចបង្ហាញថាគេជាក្រុម ខ្លាំងក្នុងព្រឹត្តិការណ៍អឺរ៉ូឆ្នាំនេះដោយសារតែអាចស៊ុតបានទៅដល់៤គ្រាប់ ក្នុងវគ្គ១៦ក្រុមចុង ក្រោយទៅលើក្រុមជម្រើសជាតិហ្សកហ្ស៊ី។
គ្រាប់បាល់ដំបូងកើតឡើងតាំងពីនាទីទី៣៩ដោយកីឡាករ Rodri និងបន្ទាប់ចូលតង់ទី២ដោយកីឡាករ Ruiz នាទីទី៥១។គ្រាប់ទី៣កើតឡើងដោយកីឡាករ Williams នាទីទី៧៥និងចុងក្រោយដោយ Olmo នៅនាទីទី៨៣ខណ ៖ដែលហ្សកហ្ស៊ីតាមវិញបាន១គ្រាប់គត់នៅនាទីទី១៨។
លទ្ធផលនេះមានន័យថាអេស្បាញនឹងត្រូវឡើងទៅ ប្រកួតវគ្គ៨ក្រុមចុងក្រោយហើយតាមកាលវិភាគអេស្បាញនឹងត្រូវឡើងទៅជួបម្ចាស់ផ្ទះអាល្លឺម៉ង់តែម្តងនៅថ្ងៃទី៥ខែកក្កដា។
ក្នុងនោះដែរយប់មិញគេក៏អាចមើលឃើញមួយក្រុមទៀត ហើយដែលអាចឡើងទៅវគ្គបន្ទាប់បានដូចគ្នាគឺតោអង់គ្លេសដែលយកឈ្នះ ស្លូវ៉ាគីនិងត្រូវឡើងទៅប៉ះស្វីសនៅថ្ងៃទី៦ ខែកក្កដា បន្ទាប់គ្នាមួយថ្ងៃ៕
ប្រែសម្រួល៖ស៊ុនលី