កីឡា

តោអង់គ្លេស ដាច់ចិត្តស៊ីចុងម៉ោង ឡើងទៅវគ្គក្រុម ចុងក្រោយទាំង ប្រផិតប្រផោយ

ប្រកួតវគ្គ១៦ក្រុមចុងក្រោយយប់មិញនេះរវាងក្រុមអង់គ្លេស រហ័សតោ៣អង់គ្លេសបានធ្វើឲ្យអ្នកគាំទ្រធ្វើស្លុតចិត្តយ៉ាងខ្លាំងដោយសារតែមិនអាចធ្វើអ្វីស្លូវ៉ាគីបានពេញ៩០នាទី។

មិនត្រឹមតែប៉ុណ្ណោះស្លូវ៉ាគីថែមទាំងអាចនាំមុខមុននៅនាទីទី២៥ រហូតមកថែមទៀត។អ្នកគាំទ្រស្ទើរតែ ជឿទៅហើយថាអង់គ្លេសនឹងធ្លាក់នឹងវគ្គនេះក្រោម ថ្វៃដៃស្លូវ៉ាគី១ទល់នឹង០ ប៉ុន្តែអ្វីៗប្រែប្រួលខ្លាំងមកវិញនៅក្រោយនាទីទី៩០។

២គ្រាប់អង់គ្លេសរកបានត្រឹមតែ៤នាទីនៅម៉ោង បន្ថែមមួយគ្រាប់ធ្វើបានដោយ Harry Kane នៅនាទីទី៩១និង១គ្រាប់ដ៏អស្ចារ្យ ដែលជាការស៊ុតបញ្ចូលទីដោយកីឡាករ Bellingham នៅនាទីទី៩០បូក៥ធ្វើឲ្យអង់គ្លេសអាចឡើងទៅវគ្គបន្ទាប់បាន។

បច្ចុប្បន្នគេរកឃើញក្រុម៤ ក្រុមហើយដែលនឹងត្រូវឡើងទៅវគ្គ៨ ក្រុមចុងក្រោយដែលក្នុងនោះអេស្បាញនិងត្រូវប៉ះអាល្លឺម៉ង់នៅថ្ងៃទី៥ ខែកក្កដា និងអង់គ្លេសនឹងត្រូវប៉ះស្វីសនៅថ្ងៃទី៦ ខែកក្កដា៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top