កីឡា

មហាសេដ្ឋីវិនិយោគិន លោក Warren Buffett បង្ហាញពីផែនការ សម្រាប់ប្រាក់របស់លោក បន្ទាប់ពីលោកបាន ទទួលមរណភាព

អាមេរិក ៖ មហាសេដ្ឋីវិនិយោគិន Warren Buffett បានប្រាប់ឲ្យដឹងថា បន្ទាប់ពីការស្លាប់ របស់លោក ទ្រព្យសម្បត្តិដ៏ច្រើន របស់លោកស្ទើរតែទាំងអស់ នឹងត្រូវផ្ទេរទៅកាន់មូលនិធិសប្បុរសធម៌ ដែលគ្រប់គ្រងដោយកូន ៣ នាក់របស់លោក ។

លោក Buffett ជាប្រធាន និងជា នាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway ហើយមានភាគហ៊ុនជិត ១៣០ ពាន់លានដុល្លារ នៅក្នុងភាគហ៊ុន របស់ក្រុមហ៊ុន និងលោកឈានចូលវ័យ ៩៤ ឆ្នាំនាខែសីហា ។

បទសម្ភាសន៍ជាមួយ Washington Post ត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍ មហាសេដ្ឋីរូបនេះបាននិយាយថា ការបរិច្ចាគដ៏ច្រើនរបស់លោកដល់មូលនិធិ Bill & Melinda Gates Foundation (BMGF) នឹងមកដល់ទីបញ្ចប់បន្ទាប់ពីការស្លាប់របស់លោក។ លោកបានបន្តថា មូលនិធិ Gates មិនមានប្រាក់មកក្រោយការស្លាប់របស់ខ្ញុំទេ។

នេះបើយោង តាមគេហទំព័រ របស់ខ្លួនបាននិយាយថា ចាប់តាំងពីឆ្នាំ ២០០៦ នៅពេល Buffett សម្រេចចិត្តលះបង់ផ្នែកខ្លះ នៃទ្រព្យសម្បត្តិ របស់លោកទៅអង្គការសប្បុរសធម៌ BMGF បានទទួល ៣៩.៣ ពាន់លានដុល្លារពីលោក ។
ជាផ្នែកមួយនៃការបរិច្ចាគចុងក្រោយបំផុតត្រូវបានប្រកាសដោយ Berkshire Hathaway កាលពីថ្ងៃសុក្រ មូលនិធិដែលបង្កើតឡើងដោយសហស្ថាបនិក Microsoft លោក Bill Gates និងអតីតភរិយារបស់លោកនឹងទទួលបាន ៤ ពាន់លានដុល្លារបន្ថែមទៀតក្នុងភាគហ៊ុន Berkshire Hathaway ។
BMGF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០០ ហើយបានក្លាយជាអង្គការសប្បុរសធម៌ដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ មូលនិធិនេះនិយាយថា គោលដៅចម្បងរបស់វាគឺដើម្បីកែលម្អការថែទាំសុខភាព និងកាត់បន្ថយភាពក្រីក្រខ្លាំងនៅជុំវិញពិភពលោក។

លោក Buffett បានផ្តល់ឲ្យលើស ពីពាក់កណ្តាលនៃភាគហ៊ុន Berkshire Hathaway របសលោក បាននិយាយថា ការបរិច្ចាគទៅមូលនិធិ ចំនួនបួនផ្សេងទៀត ដែលលោកបានធ្វើការក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ក៏នឹងបន្តដរាបណាលោកនៅមានជីវិត។

នេះបើយោងតាមវិនិយោគិនថា បន្ទាប់ពីការស្លាប់ របស់លោក Buffett ប្រាក់របស់លោកនឹងត្រូវបានផ្ទេរ ទៅឲ្យការជឿទុកចិត្ត ដែលគ្រប់គ្រងដោយកូនប្រុសស្រីពីរនាក់របស់លោក នឹងសម្រេចចិត្តតែម្នាក់ឯងអំពីរបៀបប្រើប្រាស់ មូលនិធិសម្រាប់គោលបំណងសប្បុរស៕
ដោយ៖លី ភីលីព

Most Popular

To Top