កីឡា

មក​ស្គាល់​ក្រុម​ជម្រើសជាតិ ​​ធ្លាប់​បាន​ឈ្នះ ​ប្រកួត​ច្រើន​បំផុត ​ក្នុង​ប្រវត្តិសាស្ត្រ​ Euro

នៅ​ក្នុង​ថ្ងៃ​នេះ​ ​ប្រិយមិត្ត​មក​ស្គាល់​ នូវ​ក្រុម​ជម្រើសជាតិ​ ដែល​ធ្លាប់​បាន​ឈ្នះ​ប្រកួត​ច្រើន​បំផុត ​ក្នុង​ប្រវត្តិសាស្ត្រ​ការ​ប្រកួត​ប្រជែង​ Euro។

ក្រុមជម្រើសជាតិ​ ដែល​ធ្លាប់​ឈ្នះ​ប្រកួត​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ការ​ប្រកួត​ប្រជែង​ពាន​ Euro គឺ​ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ​ ដោយ​ក្រុម​នេះ​ធ្លាប់​ប្រកួត​ឈ្នះ​រហូត​ទៅ​ដល់​ ១២១ប្រកួត​។

អេស្ប៉ាញ​បាន​ចូល​លេង​ក្នុង​ការ​ប្រកួត​នេះ​រហូត​មក​ ដោយ​ពាន​នេះ​បង្កើត​តាំង​ពី​ឆ្នាំ​១៩៦០។ ក្រុម​ជម្រើសជាតិ​នេះ​ក៏​ជា​ជម្រើសជាតិ​ដែល​បាន​ឈ្នះ​ពាន​នេះ​ច្រើន​ជាង​គេ​ផង​ដែរ​។

ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​នេះ​បាន​ឈ្នះ​ពាន​ Euro ចំនួន​៣ដង​ ដោយ​លើក​ទី​១គឺ​ឈ្នះ​ពាន​នេះ​ក្នុង​ឆ្នាំ​១៩៦៤ លើក​ទី​២ នៅ​ក្នុង​ឆ្នាំ​២០០៨ និង​លើក​ទី​៣ គឺ​នៅ​ឆ្នាំ​២០១២។

ជាក់ស្ដែងក្នុងការប្រកួត​ចែកពូល Euro 2024 នេះ​ អេស្ប៉ាញ​ក៏​បាន​យក​ឈ្នះ​ទាំង​៣ប្រកួត​ផង​ដែរ​មុន​ឈាន​ទៅដល់វគ្គ១៦ក្រុម​នេះ។

បន្ទាប់​ពី​អេស្ប៉ាញ​នេះ​ទៅ​ អាល្លឺម៉ង់​ក៏​ជា​ក្រុម​ដែល​ឈ្នះ​ពាន​ Euro នេះ​ច្រើន​ជាង​គេ​ដូច​អេស្ប៉ាញ​ផង​ដែរ​ដោយ​ធ្លាប់​ឈ្នះ​៣ដង​ លើក​ទី​១គឺ​នៅ​ឆ្នាំ​១៩៧២ លើក​ទី​២គឺ​នៅ​ឆ្នាំ​១៩៨០ និង​លើក​ទី​៣គឺ​នៅ​ឆ្នាំ​១៩៩៦។ ក្រុម​ជម្រើសជាតិ​នេះ​ក៏​បាន​ឈ្នះ​ប្រកួត​ច្រើន​ជាង​គេ​ក្នុង​ក្របខ័ណ្ឌ​នេះ​បន្ទាប់​ពី​អេស្ប៉ាញ​ ដោយ​ធ្លាប់​ឈ្នះ​ ១០៥ប្រកួត​៕

Most Popular

To Top