កីឡា

អតីតកីឡាករបាល់ទាត់ ឆ្នើមជនជាតិប្រេស៊ីល Ronaldo បែរជាស្រឡាញ់ កីឡាវាយកូនបាល់ ច្រើនជាងបាល់ទាត់វិញ

បារាំង ៖ អតីតកីឡាបាល់ទាត់ខ្សែ ប្រយុទ្ធជើងចាស់ របស់ប្រទេសប្រេស៊ីល Ronaldo Nazario de Lima ថ្មីៗនេះបានបង្ហើបថា លោកមានការធុញទ្រាន់ នឹងកីឡាបាល់ទាត់ណាស់ ហើយលោកបានចំណាយ ពេលវេលា របស់លោកទៅលេងកីឡា វាយកូនបាល់បន្ថែមទៀត ។

អតីតកីឡាករឆ្នើម ដែលបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ ១៩៩៤ និង ២០០២ “World Cup” បាននិយាយក្នុងកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំរបស់ Mouratoglou នៅប្រទេសបារាំងថា បាល់ទាត់បានក្លាយជាវត្ថុ គួរឲ្យធុញសម្រាប់លោក ខណៈលោកបានរកឃើញថា វាពិបាកក្នុងការអង្គុយ ដោយការប្រកួត ត្រូវបានចំណាយពេល ៩០ នាទសម្រាប់ការប្រកួតមួយម្តង ។

ទោះជាយ៉ាងណាក៏ដោយ Sportsbrief បានរាយការណ៍ថា កីឡាករមានរហស្សនាមថា The Phenomenon និង R9 Ronaldo ត្រូវបានគេចាត់ទុកថា ជាកីឡាករ ដ៏អស្ចារ្យបំផុត គ្រប់ពេលវេលា ។ ថ្មីៗនេះ R9 បានប្តូរចំណាប់អារម្មណ៍ របស់លោកទៅកីឡាវាយកូនបាល់ ដែលជាចំណង់ ចំណូលចិត្តថ្មីរបស់លោក ។

លោក Ronaldo បានពន្យល់ថា កីឡាវាយកូនបាល់ បានទាក់ទាញលោកតាមរបៀប ដែលបាល់ទាត់មិនអាចធ្វើបានទៀតទេ ព្រោះវាផ្តល់ឲ្យលោកនូវបទពិសោធន៍ ដែលហួសពីការប្រកួតបាល់ទាត់ ។

លោក Ronaldo បាននិយាយក្នុងវីដេអូរបស់ Tennis Majors ថា ខ្ញុំគិតថា ថ្ងៃនេះខ្ញុំស្រលាញ់កីឡាវាយកូនបាល់ច្រើនជាងបាល់ទាត់ វាមិនគួរឲ្យជឿទេ ខ្ញុំមិនអាចមើលការប្រកួតបាល់ទាត់បានទេ ខ្ញុំឃើញថា ពួកគេគួរឲ្យធុញណាស់ ប៉ុន្តែខ្ញុំអាចមើលកីឡាវាយកូនបាល់បាន ៥ ម៉ោង វាឆ្កួត ។
អតីតកីឡាករបាល់ទាត់ឆ្នើមរូបនេះ បានបង្ហើបថា ខ្លួនបានហាត់កីឡាវាយកូនបាល់ជាប្រចាំ។ ខ្ញុំហ្វឹកហាត់ ៣ ដងក្នុងមួយសប្តាហ៍ ខ្ញុំនៅតែមានការប្រកួត ប្រជែងខ្លាំង។ ខ្ញុំចង់កាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ ប៉ុន្តែព្រះរបស់ខ្ញុំ៕
ដោយ៖លី ភីលីព

Most Popular

To Top