The Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹប Bayern Munich បានឈានទៅដល់កិច្ចព្រមព្រៀងដើម្បីនាំយកកីឡាករ Xavi Simons ជាផ្លូវការហើយមករួមក្លឹបនៅរដូវកាលក្រោយ។
កីឡាកររូបនេះនឹងត្រូវផ្ទេរមកពីក្លឹបបារាំង PSG មកអាល្លឺម៉ង់ទោះបីជាបច្ចុប្បន្នកុងត្រា របស់កាត់នៅបារាំងកំពុងបន្ត រហូតដល់ឆ្នាំ២០២៧ក្តី។
ទោះយ៉ាងណាក្តីកីឡាករខ្សែ ប្រយុទ្ធវ័យក្មេងហូឡង់រូបនេះ មិនបានលេងនៅ PSG ឡើយកាលពិរដូវកាលមុន ព្រោះត្រូវជាប់កាតព្វកិច្ចកុ ងត្រាខ្ចីជើងជាមួយនឹង RB Leipzig ហើយជាលទ្ធផលគាត់បានបង្ហាញទំរង់លេងយ៉ាង ល្អដោយអាចរកគ្រាប់បាល់បាន១០គ្រាប់និងជួយមិត្តរួមក្រុមរកបាន១៣គ្រាប់ទៀតផង។
តាមដែរដឹងលើស ពីនេះកីឡាករវ័យ២១ឆ្នាំរូបនេះមិនចង់វិល ត្រឡប់ទៅចូលរួម ជាមួយនឹង PSG វិញឡើយហើយ ជឿជាក់ថា Bayern Munich នេះហើយដែលជាគោលដៅ អទិភាពបំផុតសម្រាប់កីឡាករ ផ្ទាល់នៅពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី