កីឡា

ការស្លាប់កីឡាករវាយសីចិន នៅលើទីលាននៅឥណ្ឌូនេស៊ី ក្លាយជាប្រធានបទ ពេញនិយមបំផុត លើបណ្តាញសង្គម

ឥណ្ឌូនេស៊ី ៖ អ្នកគាំទ្រ សមាគមកីឡាវាយសី ក្រសួងការបរទេស និងអ្នករៀបចំព្រឹត្តិការណ៍ បានចូលរួមរម្លែកទុក្ខ កាលពីថ្ងៃចន្ទ បន្ទាប់ពីការស្លាប់ របស់កីឡាករចិនអាយុ ១៧ ឆ្នាំ Zhang Zhijie នៅលើទីលានប្រកួត កាលពីថ្ងៃអាទិត្យក្នុងអំឡុង ការប្រកួតជើងឯកអាស៊ី Junior Championships នៅទីក្រុង Yogyakarta ប្រទេសឥណ្ឌូនេស៊ី ។

រូបភាពវីដេអូ នៃឧប្បត្តិហេតុសោកនាដកម្ម បានរីករាលដាល នៅលើអ៊ីនធើណេត ជាមួយនឹងប្រតិកម្ម ចំពោះការស្លាប់ របស់កីឡាករ Zhang ស្ថិតក្នុងចំណោមប្រធានបទ ពេញនិយមបំផុត នៅលើវេទិកាប្លក់ខ្នាតតូច Weibo កាលពីថ្ងៃចន្ទ ជាមួយនឹង ការពិភាក្សាជាង ៨០,០០០ និងអ្នកចូល មើលច្រើនជាង ៤៨០លាននាក់
ហេតុការណ៍ បានកើត ឡើង នៅពេលកីឡាករ Zhang កំពុងប្រកួតវគ្គចែកពូលជាមួយកីឡាករជប៉ុនម្នាក់ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកចាប់ផ្តើមដួលប្រកាច់នៅលើទីលាន គ្រូបង្វឹករបស់លោកបានព្យាយាម ចូលទៅជិតលោក ដើម្បីវាយតម្លៃស្ថានភាព របស់លោក ប៉ុន្តែត្រូវបានរារាំង មិនឲ្យធ្វើដោយអាជ្ញាកណ្តាល មួយសន្ទុះក្រោយមក គ្រូបង្វឹកបានទូរស័ព្ទទៅសង្គ្រោះបន្ទាន់ ។

៤០ វិនាទីបានកន្លងផុតទៅ មុនពេលបុគ្គលិកពេទ្យមកដល់កន្លែងកើតហេតុ ដើម្បីសង្គ្រោះកីឡាករ Zhang ប៉ុន្តែពួកគេមិនមានឧបករណ៍ ចាក់បេះដូង ជាមួយពួកគេទេ ។ កីឡាករ Zhang ត្រូវបានគេដឹកចេញ ពីទីលានប្រកួត ជាជាបន្តបន្ទាប់នៅលើរទេះរុញ ។

កាលពីថ្ងៃច័ន្ទ សមាគមកីឡាវាយសីចិន បានចេញសេចក្តីថ្លែងការណ៍ មួយដោយនិយាយថា បន្ទាប់ពីកីឡាករ Zhang ដួលនៅលើទីលាននោះ ប្រធានក្រុមជនជាតិចិន គ្រូបង្វឹក ក្រុមគ្រូពេទ្យ អ្នកបកប្រែ និងបុគ្គលិកពេទ្យ នៃការប្រកួតបានរៀបចំកិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះភ្លាមៗ ហើយបានបញ្ជូនលោកទៅមន្ទីរពេទ្យភ្លាមៗ ។
ក្នុងអំឡុងពេលដឹក ជញ្ជូនទៅកាន់មន្ទីរពេទ្យ និងការព្យាបាលបន្ទាន់ជាបន្តបន្ទាប់ ប្រធានក្រុមចិន និងបុគ្គលិកផ្សេងទៀត បានស្នាក់នៅក្បែរលោក Zhang ។ ស្ថានទូត និងស្ថានកុងស៊ុលចិន ប្រចាំប្រទេសឥណ្ឌូនេស៊ី ក៏បានផ្តល់ការគាំទ្រ យ៉ាងពេញទំហឹងផងដែរ ។

សេចក្តីថ្លែងការណ៍រួមមួយ កីឡាវាយសីអាស៊ី និងសមាគមកីឡាវាយសី នៃប្រទេសឥណ្ឌូនេស៊ី បានសម្តែងនូវទុក្ខសោក យ៉ាងជ្រាលជ្រៅ និងចូលរួមរំលែកទុក្ខដល់ ក្រុមគ្រួសារ មិត្តរួមក្រុម និងសហគមន៍កីឡាវាយសីទាំងមូលរបស់កីឡាករ Zhang ៕
ដោយ៖លី ភីលីព

Most Popular

To Top