ប៉ារីស ៖ ក្រុមហ៊ុនអាកាសចរណ៍ Air France-KLM បានព្រមានកាលពីថ្ងៃចន្ទថា ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២៤ នឹងនាំឲ្យមានការធ្លាក់ចុះ នៃប្រាក់ចំណូលរហូតដល់ ១៨០ លានអឺរ៉ូ ស្មើនឹង១៩៣ លានដុល្លារអាមេរិក ដោយសារតែការធ្លាក់ចុះ នៃការធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស នៅរដូវក្តៅ ។
យោងតាមមជ្ឈមណ្ឌលច្បាប់ និង សេដ្ឋកិច្ចកីឡា (CDES) បានឲ្យដឹងថា អ្នកទស្សនាប្រហែល ១៥ លាននាក់ ត្រូវបានព្យាករណ៍ថា នឹងចូលរួមការ ប្រកួតកីឡានេះ រួមទាំង២ លាននាក់មកពីបរទេស បាននឹងកំពុងតាមដានការប្រកួតនៅទីក្រុងប៉ារីសសម្រាប់ IOC និងអ្នករៀបចំParis 2024 ។
ប៉ុន្តែមានការព្រួយបារម្ភថា ការប្រកួតនេះអាចនឹងរារាំងអ្នកដំណើរផ្សេងទៀត មិនឲ្យទៅលេង ទីក្រុងប៉ារីស ដែលជាគោលដៅទេសចរណ៍ សំខាន់ក្នុងរដូវក្ដៅ ។ ក្រុមហ៊ុនអាកាសចរណ៍បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ទីផ្សារអន្តរជាតិ បង្ហាញពីការជៀសវាងដ៏សំខាន់នៃទីក្រុងប៉ារីស។
ក្រុមហ៊ុនបានបន្ថែមថា ការធ្វើដំណើររវាងទីក្រុង និងគោលដៅផ្សេងទៀត ក៏ទាបជាងមធ្យមភាគខែមិថុនាដល់ខែសីហា ដោយសារអ្នកស្រុកក្នុង ប្រទេសបារាំងហាក់ដូច ជាកំពុងពន្យារពេលថ្ងៃ ឈប់សម្រាករបស់ពួកគេ រហូតដល់ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិក ឬពិចារណាលើផែនការ ធ្វើដំណើរជំនួស។
ក្រុមហ៊ុន Air France-KLM បាននិយាយថា ខ្លួនមិនមានផែនការក្នុងការ បង្កើនសមត្ថភាពថយក្រោយទេ ទោះបីជាមានការប៉ាន់ប្រមាណ ពីផលប៉ះពាល់អវិជ្ជមាន លើប្រាក់ចំណូល របស់ខ្លួនសម្រាប់ខែមិថុនា រហូតដល់ខែសីហា ឆ្នាំ ២០២៤ ក៏ដោយ ។ វានឹងផ្តល់ព័ត៌មានលម្អិត បន្ថែមទៀតនៅពេលបង្ហាញលទ្ធផលពាក់កណ្តាលឆ្នាំនៅថ្ងៃទី ២៥ ខែកក្កដា ។
ក្រុមហ៊ុន Air France បានបញ្ជាកថា ការធ្វើដំណើរទៅនិងមកពីប្រទេសបារាំងត្រូវបានគេរំពឹងថានឹងមានលក្ខណៈធម្មតាបន្ទាប់ពីការប្រកួតកីឡាអូឡាំពិក ជាមួយនឹងកម្រិតតម្រូវការលើកទឹកចិត្តដែលត្រូវបានព្យាករណ៍សម្រាប់ចុងខែសីហា និងខែកញ្ញា។
ភាគហ៊ុនរបស់ក្រុមហ៊ុន Air France-KLM បានកើនឡើង ០.៦ភាគរយក្នុងការជួញដូរពេលព្រឹក – ទាបជាងសន្ទស្សន៍ CAC 40 របស់ផ្សារហ៊ុន blue-chip Paris ដែលកើនឡើងជាង ២ភាគរយ ដោយសារការធូរស្បើយខាងស្ដាំមិនឈ្នះសំឡេងភាគច្រើនពីសភាក្នុងលើកដំបូង និងជុំនៃការបោះឆ្នោតសភានៅចុងសប្តាហ៍។
ដៃគូផ្លូវការមួយនៃការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅទីក្រុងប៉ារីស ក្រុមហ៊ុន Air France បាននិយាយថា គម្រោងប្រើប្រាស់ព្រឹត្តិការណ៍នេះ ដើម្បីជំរុញម៉ាកយីហោរបស់ខ្លួន និង បង្ហាញសេវាកម្មរបស់ខ្លួន ។ វាបានជួលបុគ្គលិកបណ្ដោះអាសន្ន រាប់រយនាក់ដើម្បីជួយធានាការ ធ្វើដំណើរប្រកបដោយភាពរលូន សម្រាប់អត្តពលិក និងឧបករណ៍របស់ពួកគេ ៕
ដោយ៖លី ភីលីព