រុស្ស៊ី ៖ សេវាពន្ធសហព័ន្ធ របស់ប្រទេសរុស្ស៊ី បានបង្កកគណនីធនាគារ ដែលជាកម្មសិទ្ធិ របស់អតីតម្ចាស់ជើងឯក UFC ទម្ងន់ស្រាល កីឡាករ Khabib Nurmagomedov បន្ទាប់ពីកីឡាករ MMA ឆ្នើមរូបនេះបានជំពាក់បំណុល ពន្ធជាមួយអាជ្ញាធរ របស់ប្រទេសនេះ ។
RT Russian បានរាយការណ៍ កាលពីថ្ងៃចន្ទដោយដកស្រង់ ពីមូលដ្ឋានទិន្នន័យសេវាពន្ធសហព័ន្ធថា ចំនួនទឹកប្រាក់ហួសកាលកំណត់លើសពី ៧៩ លានរូប្លែ ស្មើនឹង ១លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី ១ ខែកក្កដា ។ សារព័ត៌មានក្នុងស្រុក Mash បានអះអាងពីមុនថា បំណុលរបស់កីឡាករ Nurmagomedov មានចំនួន ២៩៧ លានរូប្លែ (៣.៤ លានដុល្លារ) ។
អ្នកប្រដាល់ MMA កើតនៅ Dagestan បានយកឈ្នះ ២៩ ក្នុងអាជីពដែលមិនធ្លាប់ចាញ់ ដោយបានយកឈ្នះ Conor McGregor, Dustin Poirier និង Justin Gaethje មុនពេលចូលនិវត្តន៍ពីកីឡាកាលពី ៤ ឆ្នាំមុន។ នៅឆ្នាំ ២០២២ លោកត្រូវបានបញ្ចូលទៅក្នុង UFC Hall of Fame ។
ចាប់តាំងពីការហៅ ពេលវេលានៃអាជីពកីឡា របស់លោកមក អតីតជើងឯក UFC ទម្ងន់ស្រាលបានចាប់ផ្ដើមអាជីវកម្មមួយចំនួន រួមទាំងអាហារបំប៉ន សង្វាក់ភោជនីយដ្ឋាន និងសណ្ឋាគារ ។
កាលពីខែឧសភា ប្រព័ន្ធផ្សព្វផ្សាយ Mash បានអះអាងថា គណនីធនាគារ ជាកម្មសិទ្ធិរបស់ Eagle FC ផ្សព្វផ្សាយ និងមូលនិធិសប្បុរសធម៌ ដែលជាកម្មសិទ្ធិ របស់ Nurmagomedov ត្រូវបានបិទដោយសារ តែបំណុលចំនួន ៣ លានដុល្លារ ។
កីឡាកររូបនេះ ត្រូវបានគេរាយការណ៍ថា បានបោះបង់ចោលកម្មសិទ្ធិ របស់ក្រុមហ៊ុនមួយចំនួន ប៉ុន្តែសាច់ញាតិ និងសហការីរបស់លោកត្រូវ បានគេចោទប្រកាន់ថា នៅតែគ្រប់គ្រងក្រុមហ៊ុនមួយចំនួន ៕
ដោយ៖លី ភីលីព