អាល្លឺម៉ង់ ៖ ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៤ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ មាន ២ ប្រកួត ដែលជាការប្រកួតបញ្ចប់វគ្គ ១៦ ក្រុម ។
![](https://lookingtoday.com/wp-content/uploads/2024/07/photo_2024-07-02_15-51-34-1024x512.jpg)
ក្រុមបាល់ទាត់ជម្រើសជាតិ រ៉ូម៉ានី ធ្វើការប្រកួតជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិ ហូឡង់ ចំណែកក្រុមបាល់ទាត់ជម្រើសជាតិ អូទ្រីសជួប ក្រុមបាល់ទាត់ជម្រើសជាតិតួកគី ។
ការប្រកួតកន្លង មករកឃើញក្រុមជើងខ្លាំង ៦ ក្រុមហើយ ក្រុមបាល់ទាត់ជម្រើសជាតិ បារាំង ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់ ក្រុមបាល់ទាត់ ជម្រើសជាតិស្វីល ក្រុមបាល់ទាត់ជម្រើសជាតិ អាល្លឺម៉ង ក្រុមបាល់ទាត់ជម្រើសជាតិ អេស៉្បាញ និងក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេស៕
![](https://lookingtoday.com/wp-content/uploads/2020/08/1-2.png)