អាល្លឺម៉ង់៖ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយកាលពីយប់នាថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៤ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ជើងឯកអឺរ៉ុបរដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់ ហូឡង់ និងទួរគីជាក្រុមចុងក្រោយឡើងវគ្គ ៨ក្រុម។

ក្រុមបាល់ទាត់ជម្រើសជាតិ រ៉ូម៉ានី បានចាញ់ក្រុមបាល់ទាត់ជម្រើសជាតិ ហូឡង់ ក្នុងលទ្ធផល ៣ទល់នឹង ០ ចំណែកក្រុមបាល់ទាត់ជម្រើសជាតិ អូទ្រីសក៏ចាញ់ក្រុមបាល់ទាត់ជម្រើសជាតិទួរគី ក្នុងលទ្ធផល ១ទល់នឹង ២។
ចំពោះការប្រកួតថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ជម្រើសជាតិ អាល្លឺម៉ងប៉ះជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិ អេស៉្បាញ និងក្រុមបាល់ទាត់ជម្រើសជាតិ បារាំងជួប ក្រុមបាល់ទាត់ជម្រើសជាតិ ព័រទុយហ្គាល់៕
