កីឡា

ក្រុមអត្តពលិក វាយកូនបាល់រុស្ស៊ី ជាច្រើននាក់សុខចិត្ត ដកខ្លួនចេញពីព្រឹត្តិការណ៍ អូឡាំពិកទីក្រុងប៉ារីស

រុស្ស៊ី ៖ យោងតាមគណៈកម្មាធិការអូឡាំពិក អន្តរជាតិបានឲ្យដឹងថា (IOC) បានបញ្ជាក់ថា កីឡាករវាយកូនបាល់ ជនជាតិរុស្ស៊ីមួយ ចំនួននឹងមិនចូលរួម ក្នុងព្រឹត្តិការណ៍កីឡា អូឡាំពិករដូវក្តៅ “Summer Olympics” ឆ្នាំនេះនៅទីក្រុងប៉ារីសឡើយ បើទោះបីជាក្រុមអត្តពលិក ទំាងនេះទទួលបានការអញ្ជើញ ឲ្យចូលរួមក៏ដោយ ។

នៅពេលជម្លោះ អ៊ុយក្រែន បានចាប់ផ្តើមកាលខែកុម្ភៈឆ្នាំ ២០២២ នោះ ក្រុមអត្តពលិកជនជាតិរុស្ស៊ី និងជនជាតិបេឡារុស្ស ដែលជាសម្ព័ន្ធមិត្ត ដ៏សំខាន់ របស់ទីក្រុងម៉ូស្គូ ត្រូវបានហាមឃាត់ មិនឲ្យចូលរួមក្នុងព្រឹត្តិការណ៍ កីឡាអន្តរជាតិជាច្រើន ។
ទោះយ៉ាងណា កាលខែធ្នូ ឆ្នាំ ២០២៣ IOC បានសម្រេចចិត្តអនុញ្ញាតឲ្យអត្តពលិកបុគ្គលរុស្ស៊ី និងបេឡារុស្សចូលរួមប្រកួត ក្នុងកីឡាប៉ារីស ក្រោមស្ថានភាព អព្យាក្រឹតនៃលក្ខខណ្ឌ ដែលពួកគេមិនគាំទ្រយ៉ាងសកម្មយុទ្ធនាការនៅអ៊ុយក្រែន ហើយគ្មានទំនាក់ទំនងជាមួយយោធារុស្ស៊ី ឬភ្នាក់ងារអនុវត្តច្បាប់ ។

គណៈប្រតិភូអព្យាក្រឹតត្រូវបានហាមឃាត់ មិនឲ្យប្រើប្រាស់ភ្លេងជាតិ ទង់ជាតិ ឬនិមិត្តសញ្ញាជាតិផ្សេងទៀតរបស់ប្រទេសរបស់ពួកគេ ហើយពួកគេនឹងមិនត្រូវបានអនុញ្ញាត ឲ្យចូលរួមក្នុងពិធីបើកការប្រកួតនោះទេ ។ ទីក្រុងមូស្គូបានថ្កោលទោស ការរឹតបន្តឹងនេះថា ជាការរើសអើងដោយនិយាយថា ពួកគេបំពានលើឧត្តមគតិអូឡាំពិក ៕
ដោយ៖លី ភីលីព

Most Popular

To Top