ភ្នំពេញ៖មន្រ្តីសហព័ន្ធកីឡាវូស៊ូកម្ពុជា ២ រូប បានប្រឡងជាប់ជាស្ថាពរទាំង ២ នាក់ទទួលបានវិញ្ញាបនបត្រគ្រូ បង្វឹកអន្តរជាតិ នៅវគ្គបណ្តុះបណ្តាល វគ្គគ្រូបង្វឹកអន្តរជាតិ “ International Wushu Coach Training រៀបចំដោយសហព័ន្ធកីឡា វូស៊ូអន្តរជាតិ នៅសាធារណរដ្ឋប្រជាមានិតចិន ។

សហព័ន្ធកីឡាវូស៊ូកម្ពុជា បានបញ្ជូនមន្ត្រី ២ នាក់ចូលរួមបណ្តុះបណ្តាលវគ្គគ្រូបង្វឹកអន្តរជាតិ “ International Wushu Coach Training រៀបចំដោយសហព័ន្ធកីឡា វូស៊ូអន្តរជាតិនៅទីក្រុង Jiangyin ខេត្ត Jiangshu សាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី ២៦ ខែមិថុនា ដល់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ ។

លោកស្រី ម៉ៅ មុយចាន់នីដាបានប្រាប់ពីប្រទេសចិនឲ្យដឹងថា មន្រ្តីសហព័ន្ធកីឡាវូស៊ូកម្ពុជា ២ រូបបានប្រឡងជាប់ជាស្ថាពរទាំង ២ នាក់ទទួលបាន វិញ្ញាបនបត្រគ្រូបង្វឹកអន្តរជាតិ កីឡាវូស៊ូ គឺលោកស្រី ម៉ៅ មុយចាន់នីដា ជាគ្រូបង្វឹកថាវលូ ( Taolu ) និង លោក ម៉ៅ មុយចន្ថាឫទ្ធិ គ្រូបង្វឹកសាន់ដា ( Sanda ) និងជាកីឡាករជម្រើសជាតិ ៕
ដោយ៖លី ភីលីព


