កីឡា

UEFA ៖ ប៉ូលិសស៊ើបអង្កេត វីដេអូសន្តិសុខ បានវាយ និងទាត់លើអ្នកគាំទ្រ ក្នុងការប្រកួត Euro 2024

អាល្លឺម៉ង ៖ ខ្សែវីដេអូបង្ហាញពីបុគ្គលិកសន្តិសុខ ជាច្រើននាក់ ដែលពាក់អាវកាក់ពណ៌ទឹកក្រូច និងលឿង ចាប់បុរស ២ នាក់ ស្ថិតនៅផ្លូវរូងក្រោមដី អាចធ្វើដំណើរទៅកាន់ទីលានបាល់ទាត់ ការប្រកួតរវាងក្រុមបាល់ទាត់ ជម្រើសជាតិព័រទុយហ្គាល់ និង ក្រុមបាល់ទាត់ជម្រើសជាតិស្លូវេនី។

វីដេអូដែលត្រូវបានផ្សព្វផ្សាយ លើប្រព័ន្ធផ្សព្វផ្សាយព័រទុយហ្គាល់ បង្ហាញពីបុគ្គលិកសន្តិសុខ ជាច្រើននាក់ពាក់អាវកាក់ពណ៌ទឹកក្រូច និងពណ៌លឿង ដែលអ្នកការពារ និងរក្សាសន្តិសុខ ការប្រកួតបានចាប់ខ្លួនបុរស២ នាក់នៅផ្លូវរូងក្រោមដីក្នុងទីក្រុង Frankfurt កាលពីថ្ងៃចន្ទអំឡុង ពេលការប្រកួតព័រទុយហ្គាល់ និងស្លូវេនី។

វីដេអូនេះបានបង្ហាញឲ្យឃើញ សកម្មភាពថា មនុស្សម្នាក់កំពុងដេកដួលនៅលើឥដ្ឋ ដោយមានម្នាក់ទៀតឈរនៅជាប់នឹងជញ្ជាំង ហាក់ដូចជាត្រូវបានគេដាល់ ចំក្បាល ៣ ដៃ បន្ទាប់មកទាញឲ្យដេកលើដី ហើយដាល់ និងទាត់ម្តងទៀត។

បន្ទាប់ពីវីដេអូនេះត្រូវបានបង្ហោះនៅលើ X អ្នកប្រើប្រាស់ម្នាក់បានសួរប៉ូលីស Frankfurt អំពីឧប្បត្តិហេតុដែលកម្លាំងបានឆ្លើយតបថា យើងដឹងអំពីរឿងនេះហើយកំពុងស៊ើបអង្កេតរួចហើយ ។

ចំណែកស្ថាប័នគ្រប់គ្រងបាល់ទាត់ទ្វីបអឺរ៉ុប UEFA ដែលរៀបចំការប្រកួតបាននិយាយថា ខ្លួនបានដឹងពីឧប្បត្តិហេតុមួយបានកើតឡើងរវាងក្រុមសន្តិសុខ និងអ្នកគាំទ្រម្នាក់ក្នុងការប្រកួតរវាងព័រទុយហ្គាល់ និងស្លូវេនី ហើយថ្កោលទោសចំពោះអាកប្បកិរិយាហឹង្សាណាមួយ៕

Most Popular

To Top