កីឡា

De Bryne រកបានក្លឹបថ្មីហើយ ត្រៀមការចាកចេញពី  Man City

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹង នៅទីបំផុតកីឡាករ Kevin de Bryne បានប្រកាសស្វែងរកបានក្លឹបថ្មី ហើយបន្ទាប់ពីមានដំណឹងជាច្រើន អំពីការចាកចេញពី Man City នៅរដូវក្តៅ ។

តាមប្រភពដដែលបានឲ្យដឹងថា កីឡាករប៊ែលហ្ស៊ិករូបនេះនឹងសម្រេចចិត្តចាកចេញពីក្លឹប Man City នៅរដូវក្ទៅនេះហើយក៏ បានព្រមព្រៀង ដើម្បីផ្ទេរទៅលេងជាមួយនឹងក្លឹបអារ៉ាប់ Al Ittihad ផងដែរ។

កីឡាករវ័យចំណាស់រូបនេះ បានព្រមព្រៀង ជាពាក្យសំដីជាមួយនឹង Al Ittihad ពិតមែន ប៉ុន្តែជឿជាក់ថា ការចរចាចាមួយនឹងក្លឹប Man City នៅមិនទាន់បានធ្វើជាផ្លូវការនៅឡើយទេ ដូច្នេះតម្លៃខ្លួន របស់កីឡាករ ក៏មិនទាន់អាចកំណត់បាននៅឡើយដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top