កីឡា

បារាំងនិងអេស្បាញឡើង ទៅត្រៀមវគ្គ ៤ក្រុមចុងក្រោយក្រោយ ជ័យជំនះយប់មិញ

២ប្រកួតយប់មិញ ជាការប្រកួតដ៏ជក់ចិត្តថ្វីត្បិត តែមិនសូវមានគ្រាប់បាល់ស៊ុតបញ្ចូល ទីក្តីប៉ុន្តែក្រុមទាំង៤បានបង្ហាញ នូវការខិតខំប្រឹងប្រែងលេងយ៉ាងអស់ ពីសមត្ថភាពហើយ ជាលទ្ធផល២ក្រុមឡើង វគ្គបន្តត្រូវបានរកឃើញ និង២ក្រុមទៀត អាចត្រឡប់ទៅផ្ទះវិញបាន។

អេស្បាញស៊ីម្ចាស់អាល្លឺម៉ង់ ទាំងប្រផិតប្រផោយ នៅចុងម៉ោង ក្នុងលទ្ធផល២ទល់នឹង១ ដែលក្នុងនោះមួយគ្រាប់ ធ្វើបានដោយកីឡាករ Olmo នៅនាទីទី៥១ម្តងនិងមួយគ្រាប់ជ័យ ជំនះដោយ Merino នាទីទី១១៩ ខណៈដែលអាល្លឺម៉ង់រកបាន ១គ្រាប់ប៉ុណ្ណោះ ដោយកីឡាករ Witz នាទីទី៨៩។

ដោយឡែកបាល់កាត់សេចក្តីរវាងបារាំង និងប៉ទុយហ្គាល់វិញគឺធ្វើឡើង ដោយការទាល់បាល់១១ម៉ែត្រ ដោយសារក្រុមទាំង២បាន បញ្ចប់ការប្រកួតម៉ោង ផ្លូវការ លទ្ធផល០ស្មើហើយ បារាំងជាអ្នកយកជ័យជំនះ ក្នុងការទាត់១១ម៉ែត្រនេះ ក្នុងលទ្ធផល៥ទល់នឹង៣។

ក្រុមទាំង២នឹងត្រូវប៉ះគ្នា ក្នុងវគ្គ៤ក្រុម ចុងក្រោយនៅវេលាម៉ោង ២យប់ថ្ងៃទី១០ ខែកក្កដា ខណៈដែលយើង នៅចាំអ៊ុតមួយគូទៀត រវាងលទ្ធផល នៃការប្រកួតរវាងហូឡង់និងតួគី នៅថ្ងៃទី៧កក្កដានិងអង់គ្លេស និងស្វីសនៅយប់នេះវេលាម៉ោង១១៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top