កីឡា

គណៈប្រតិភូ និងក្រុមអត្តពលិកជប៉ុន ជាង ៤០០ នាក់ ជួបជុំគ្នាមុខចេញដំណើរ ចូលរួមការប្រកួតកីឡា អូឡាំពិក នៅទីក្រុងប៉ារីស

Kyodo

តូក្យូ៖ កីឡាករ-កីឡាការិនីជប៉ុន ដែលមានសិទ្ធិចូលរួម ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស នៅប្រទេសបារាំង បានជួបជុំគ្នាកាលពីថ្ងៃសុក្រ សម្រាប់ពិធីជួបសំណោះ សំណាល់គណៈប្រតិភូរបស់ពួកគេ មុនចេញដំណើរចូលរួមការ ប្រកួតជាផ្លូវការ ។

អ្នកកាន់ទង់ជាតិសម្រាប់ពិធីបើកថ្ងៃទី ២៦ ខែកក្កដា គឺជាជើងឯកប្រដាល់ក្បាច់គុនដាវពិភពលោក កីឡាការិនី Misaki Emura និងកីឡាកររាំ លោក Shigeyuki “Shigekix” Nakarai ស្ថិតក្នុងចំណោមអ្នកចូលរួមនៅ Tokyo’s Yoyogi 2nd Gymnasium ដោយមានការអញ្ជើញចូលរួមដោយព្រះអង្គម្ចាស់ Fumihito និងព្រះនាង Kiko ។

គណៈកម្មាធិការអូឡាំពិកជប៉ុន បានលុបចោលតួនាទីជាប្រធានក្រុម ដើម្បីកាត់បន្ថយបន្ទុកលើអត្តពលិក ដោយអ្នកកាន់ទង់ជាតិទទួលតួនាទី មុខរបស់គណៈប្រតិភូ ។ កីឡាការិនី Emura បាននិយាយថា ខ្ញុំនឹងដឹងពីការទទួលខុសត្រូវរបស់ខ្ញុំក្នុងនាមជាអ្នកតំណាងរបស់ប្រទេស ហើយតស៊ូដោយយុត្តិធម៌រហូតដល់ទីបញ្ចប់។

ក្នុងពិធីនោះកីឡាការិនី Emura និងកីឡាករ Nakarai បានទទួលទង់ជាតិពី Chef de Mission Mitsugi Ogata ។ លោក Nakarai បាននិយាយថា ខ្ញុំជឿជាក់លើថាមពលនៃកីឡា ហើយព្យាយាមផ្តល់នូវការសម្តែងដ៏ល្អបំផុតរបស់ខ្ញុំ។

ប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងដាក់បញ្ចូលអត្តពលិក ជាង ៤០០ នាក់ និងក្លាយជាគណៈប្រតិភូ ដ៏ធំបំផុត របស់ប្រទេស ដែលមិនធ្លាប់មានទៅកាន់កីឡាអូឡាំពិក នៅក្រៅប្រទេស ។ ជប៉ុនបានកំណត់គោលដៅដណ្តើមមេដាយមាសឲ្យបាន ២០គ្រឿងសម្រាប់ប្រភេទកីឡា ដែកមានសក្តនុពលខ្លាំងដូចជា កីឡាយូដូ ចំបាប់ និងកីឡាជាច្រើនទៀតដូចជា កីឡាជិះស្គី ៕

Most Popular

To Top