កីឡា

Arsenal កំពុងពិចារណា អ្នកចាំទីជើងចាស់ របស់ក្លឹប Wolves

RT News

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal កំពុងព្យាយាមក្នុងការចរចា ជាមួយនឹងអ្នកចាំទីជើងចាស់ ម្នាក់របស់ក្លឹប Wolves ដើម្បីធ្វើការដោះដូរគ្នា នៅរដូវក្តៅនេះ។

តាមផែនការដោយសារតែកីឡាករ អ្នកចាំទីដៃទី១បច្ចុប្បន្នកីឡាករ Aaron Ramsdale ដែលកំពុងមានព័ត៌មានថា នឹងអាចចាកចេញពីក្លឹបនៅរដូវក្តៅនេះដូច្នេះក្លឹប Arsenal បានព្យាយាមស្វែងរកកីឡាករម្នាក់ មកជំនួសតំណែងនេះ៕

កីឡាករអ្នកចាំទី Dan Bentley ដែលបានផ្ទេរមក ចូលរួម Wolves កាលពីឆ្នាំ២០២៣ពីក្លឹប Bistol City បច្ចុប្បន្នកំពុងបាន ក្លាយទៅជាគោលដៅភ្លាមៗរបស់ Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta។

រដូវកាលកន្លងមកនេះថ្វីត្បិត​តែអាចបង្ហាញខ្លួន​បានត្រឹម តែ​​៨ដងសម្រាប់ Wolves ក្តីប៉ុន្តែក្លឹបបានចាត់ទុកកីឡាករ​អ្នកចាំទីរូបនេះថាគឺជាកូនសោរដ៏ សំខាន់សម្រាប់​ក្លឹប នៅក្នុងការប្រកួតរដូវកាលក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top