កីឡា

រុស្ស៊ីប្រកាស មិនបញ្ជូនក្រុមកីឡាចំបាប់ ចូលរួមប្រកួតកីឡា អូឡាំពិក ក្រុងប៉ារីស ក្រោយ IOC មិនអនុញ្ញាត ឲ្យកាន់ទង់ជាតិ និងបទចម្រៀងជាតិ

AFP

ស្វីស ៖ ប្រទេសរុស្សីបាននិយាយថា ក្រុមកីឡាករ-កីឡាការិនី ចំបាប់ចំនួន  ១០ នាក់របស់ខ្លួន ដែលត្រូវបានសិទ្ធិ ឲ្យចូលរួមក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស “Olympic Games”  ដោយសារគណៈកម្មាធិការអូឡាំពិកអន្តរជាតិ មិនអនុញ្ញាតឲ្យកាន់ទង់ជាតិ និងបទចម្រៀងជាតិ ទើបបានជាបដិសេធ ចូលរួមប្រកួតឡើយ ។

សហព័ន្ធកីឡាចំបាប់រុស្ស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា មន្ត្រី គ្រូបង្វឹក និងអត្តពលិក របស់ខ្លួន បានបើកកិច្ចប្រជុំមួយ ដោយបានសម្រេចចិត្ត ជាឯកច្ឆ័ន្ទ ព្រមទំាងបដិសេធ ចូលរួមក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក ទីក្រុងប៉ារីស “Olympic Games” ឡើយ។

កីឡាចំបាប់ នឹងក្លាយជាក្រុមធំបំផុត នៃជនជាតិរុស្ស៊ី ក្នុងចំណោមប្រភេទកីឡាណាមួយ ដែលចូលរួមការប្រកួតប្រជែង នៅទីក្រុងប៉ារីស ក្រោមកម្មវិធីអត្តពលិកអព្យាក្រឹត ដោយគណៈកម្មាធិការអូឡាំពិក អន្តរជាតិ ដើម្បីអនុញ្ញាតឲ្យអត្តពលិកមួយចំនួន មកពីប្រទេសរុស្ស៊ី និងបេឡារុស្សទាំងអស់ ចូលរួមប្រកួតប្រជែង ក្នុងអំឡុងសង្គ្រាម នៅអ៊ុយក្រែន ។

IOC បាននិយាយកាលពីមុនថា ខ្លួនបានអញ្ជើញក្រុមកីឡាចំបាប់ជនជាតិរុស្សី ១០ នាក់មកចូលរួមប្រកួតកីឡា អូឡាំពិកទីក្រុងប៉ារីស ហើយគេហទំព័ររបស់ខ្លួន បានរាយបញ្ជីពួកគេ ៩ នាក់ថា បានយល់ព្រមចូលរួមប្រកួត ហើយម្នាក់បានបដិសេធ ។

IOC មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំធ្វើអត្ថាធិប្បាយ លើសេចក្តីថ្លែងការណ៍ កាលពីថ្ងៃសៅរ៍របស់សហព័ន្ធកីឡាចំបាប់រុស្ស៊ីនោះទេ ថាតើវាគិតថា ក្រុមកីឡាចំបាប់បានប្រឈមមុខ នឹងសម្ពាធក្នុងការបដិសេធ និងថាតើ ខ្លួននឹងគាំទ្រ ក្រុមកីឡាចំបាប់ណា ដែលចង់ប្រកួតប្រជែងនឹងការ ចង់បានរបស់សហព័ន្ធ។

សហព័ន្ធបាននិយាយថា ខ្លួនជំទាស់ នឹងជម្រើសរបស់ IOC ក្នុងការអញ្ជើញអ្នកចំបាប់។ សហព័ន្ធបានបន្តថា ជនជាតិរុស្សីមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់រហូតដល់ ១៦ ប្រភេទកីឡា សម្រាប់ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស មិនមែន ១០ ហើយថា ៦ ក្នុងចំណោមកីឡាប្រភេទ ត្រូវបានអញ្ជើញ គឺស្ថិតនៅឆ្ងាយពីឋានៈជាអ្នកដឹក នាំក្រុមរុស្ស៊ី ។ សហព័ន្ធបានរាយឈ្មោះកីឡាករ ចំបាប់កំពូលរបស់រុស្ស៊ី មិនទទួលបានការអញ្ជើញ ហើយបាននិយាយថាព្រឹត្តិការណ៍ អូឡាំពិកនឹងត្រូវបានគេទម្លាក់តម្លៃ ៕

Most Popular

To Top