កីឡា

Man UTD ចាប់អារម្មណ៍ ខ្សែការពារម្នាក់ របស់ក្លឹប Chelsea

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានងាកមកចាប់អារម្មណ៍នឹងកីឡាករខ្សែការពារម្នាក់របស់ក្លឹបតោខៀវ Chelsea ទាំងគួរឲ្យភ្ញាក់ផ្អើល។

ប្រភពដដែលបានឲ្យដឹងថាកីឡាករ Ben Chilwel​បានក្លាយទៅជាគោលដៅដ៏មានសក្តានុពលសម្រាប់មកជួយឬប្រកួតប្រជែងជាមួយនឹងកីឡាករ Luke Shaw។

Man UTD នឹងចាប់ផ្តើមធ្វើការងារដើម្បីចរចាជាមួយនឹងកីឡាករខ្សែការពារអង់គ្លេសរូបនេះបន្ទាប់ពីទើបសម្រេចនាំយកបានកីឡាករ Joushua Zirkzee មករួមក្លឹបរួចហើយនោះ។

ក្រៅពីនោះផងដែរ​ Man UTD ក៏កំពុងធ្វើការចរចាកីឡាករ Matthijs de Ligt ពី Bayern Munich ផងដែរនិងក៏ដូចជាកីឡាករ Jarrad Branthwaite ពីក្លឹប Everton ជាដើម៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top