ខ្សែប្រយុទ្ធ Michael Olise ស្ថិតក្នុងចំណោមកីឡាករ ដែលក្លឹប Bayern Munich បានធ្វើការចំណាយក្នុងការទិញយកក្នុងតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹបនេះ។

Olise ត្រូវបាន Bayern ទិញយកពី Crystal Palace កាលពីពេលថ្មីៗនេះ ក្នុងតម្លៃ៥៣លានអ៊ឺរ៉ូ ដែលធ្វើឲ្យកីឡាករនេះ ស្ថិតក្នុងចំណោមកីឡាករជាប់ក្នុងចំណាត់ថ្នាក់ទី៤ ដែលក្លឹបបានចំណាយលុយច្រើនបំផុត ក្នុងការទិញយក ក្នុងប្រវត្តិសាស្ត្ររបស់ Bayern ។
ជាមួយនឹងតម្លៃមួយនេះ Olise ជាកីឡាករដែលមានតម្លៃខ្ពស់ជាងគេ ដែលក្លឹបអាល្លឺម៉ង់នេះ ចំណាយលុយទិញយកផងដែរ ក្នុងរដូវកាលនេះ។

ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានធ្វើការចុះកុងត្រាជាផ្លូវការជាមួយនឹង Bayern រយៈពេល៥ឆ្នាំ រហូតទៅដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៩។

នៅក្នុងពេលនេះ កីឡាករនេះមានវ័យ២២ឆ្នាំ ដោយមកលេងឲ្យក្រុមឈុតធំឲ្យក្រុម Reading តាំងពីឆ្នាំ២០១៨មក ដោយចូលលេងបាន ១៦៣ប្រកួត និងស៊ុតចូល ២៣គ្រាប់ ៕
