ប្រកួតវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រយប់មិញរវាងក្រុមអេស្បាញ និងបារាំងពិតជាជក់ចិត្តបំផុត ពីព្រោះថាបើកឆាកមិនដល់ ១០នាទីផងបារាំង បាននាំមុខមុន នៅនាទីទី៨ ដោយកីឡាករ Muani។
បាល់ចាប់ផ្តើមសម្រុកគ្នា ទៅវិញ ទៅមកទីបំផុតអេស្បាញ ធ្វើបានតាមស្មើវិញនៅនាទីទី២១ ដោយកីឡាករខ្សែប្រយុទ្ធ វ័យក្មេង Lamine Yamal ដែលកំពុងលេងឲ្យក្លឹប Barcelona។

គ្រាប់បាល់របស់ Yamal គឺជាគ្រាប់បាល់ដំបូង របស់គាត់នៅក្នុងព្រឹត្តិការណ៍នេះ ហើយក៏បានក្លាយទៅជាគ្រាប់បាល់ដំបូង ក្នុងនាមជាកីឡាករវ័យក្មេងបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ព្រឹត្តីការណ៍ បាល់ទាត់ពានរង្វាន់ EURO នេះផងដែរ។
មិនបាន៤នាទីផងអេស្បាញ អាចបន្ថែមបាន១គ្រាប់ទៀត ជាគ្រាប់ជ័យជំនះ និងធ្វើបានដោយកីឡាករ Olmo។
ចប់ការប្រកួតនេះអេស្បាញ បានកក់កៅអី ទៅវគ្គផ្តាច់ព្រ័ត្រ ដែលប្រព្រឹត្តនៅថ្ងៃទី១៥ ខែកក្កដាវេលាម៉ោង២ភ្លឺ ហើយត្រូវរងចាំមើលថា តើអង់គ្លេសនិងហូឡង់ដែលត្រូវប៉ះគ្នា ស្អែកនោះអ្នកណាដែលត្រូវឡើង មកប្រកួតជាមួយគ្នា៕
ប្រែសម្រួល៖ស៊ុនលី
