ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ វាយកូនបាល់កម្រិតអន្តរជាតិ Davis Cup Asia/Oceania Group IV 2024 នៅពហុកីឡដ្ឋានជាតិមរតកតេជោទី លានវាយកូនបាល់ក្នុងប្រវត្តិសាស្ត្រ ក្នុងនាមកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតអន្តរជាតិ លំដាប់ពិភពលោកនេះ ។

លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍វាយកូនបាល់ កម្រិតអន្តរជាតិ Davis Cup Asia/Oceania Group IV 2024 ការប្រកួតអន្តរជាតិ លំដាប់ពិភពលោកនៅពហុកីឡដ្ឋានជាតិមរតកតេជោ ប្រព្រឹត្តិទៅទំាងប្រទេសកម្ពុជា កំពុងរីករាយជាមួយសន្តិភាព និងធ្វើឲ្យកម្ពុជាអភិឌ្ឍន៍ គ្រប់វិស័យជាបន្តបន្ទាប់ ក្នុងនោះវិស័យអប់កាយ និងកីឡាជាអនុភាពមួយ ដែលរដ្ឋាភិបាលកម្ពុជា តែងយកចិត្តទុកដាក់ និងបន្តអភិឌ្ឍន៍ឥតឈប់ឈរ ធនធានមនុស្សថែមទៀតផង ។

លោកឧបនាយករដ្ឋមន្រ្តីបាន បញ្ជាក់ថា Davis Cup Asia/Oceania Group IV 2024 ជាព្រឹត្តិការណ៍ការប្រកួតកីឡា អន្តរជាតិធំមួយទៀត ដោយកម្ពុជាត្រូវបានជ្រើសរើសឲ្យម្ចាស់ផ្ទះ បន្ទាប់ពីបានរៀបចំការប្រកួតកីឡា SEA GAME លើកទី៣២ និងប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣ កន្លងទៅប្របក ដោយជោគជ័យ និងទទួលបានការកោត សរសើរគណៈប្រតិភូក្នុងតំបន់ អាស៊ីអាគ្នេយ៍។

លោករដ្ឋមន្ត្រីក្រសួងមុខងារសារ ធារណៈបានបន្ថែមទៀតថា សាជាថ្មីម្តងទៀត កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅ គណៈប្រតិភូកីឡាអន្តរជាតិ ដែលបានចូលរួមការប្រកួត Davis Cup Asia/Oceania Group IV 2024 ថែមពីនេះក្រុម កីឡាករជាតិ និងអន្តរជាតិសូមប្រកួតក្រោមស្មារតីសាមគ្គីភាព មិត្តភាពនិងប្រកាន់ភ្ជាប់ស្មារតីកីឡា ។
លោកសូមកោតសរសើរ សហព័ន្ធកីឡាវាយ កូនបាល់កម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀប ចំព្រឹត្តិការណ៍កីឡាដ៏ធំ កម្រិតអន្តរជាតិនៅកម្ពុជា បញ្ជាក់ថា ព្រឹត្តិការណ៍ Davis Cup Asia/Oceania Group IV 2024 នេះ មានប្រទេសចំនួន ៨ ចូលរួម កម្ពុជា គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន អ៊ីរ៉ាក់ មីយ៉ាន់ម៉ា ស្រីលង្កា កាតា និងអារ៉ាប់រួមៗ ហើយប្រទេសទាំង ៨ ត្រូវបែងចែកជា ២ ពូល គឺពូល A និងពូល B តាមទម្រង់ជុំវិលជុំជាមួយនឹងការប្រកួតវាយឯកត្តជនចំនួនពីរ ប្រកួត និងការប្រកួតវាយគូ ១ប្រកួត ។

ប្រទេសជាប់ចំណាត់ថ្នាក់កំពូល នៃពូលនីមួយៗនឹងត្រូវបានឡើងទៅលេងក្នុងក្រុមទី៣នៅឆ្នាំ ២០២៥។ ប្រតិភូតំណាងឲ្យកម្ពុជារួមមានប្រធានដឹកនាំក្រុមគឺ លោក ទេព រិទ្ធីវិទ្ធ គ្រូបង្វឹកជម្រើសជាតិ លោក Braen Aneiros កីឡាករ Bun Kenny កីឡាករ Tep Timothy កីឡាករ Leng Sarinreach កីឡាករ Mathew Crusling និងកីឡាករ Khleang Ponlok៕







