កីឡា

អង់គ្លេសឡើង វគ្គផ្តាច់ព្រ័ត្រ២ដង ជាប់គ្នា តែភាគរយឈ្នះតិច ព្រោះត្រូវប៉ះ គោជល់អេស្បាញ

AFP

យប់មិញនេះ យើងរកឃើញក្រុមមួយទៀត ហើយដែលត្រូវឡើង ទៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់អឺរ៉ូឆ្នាំ២០២៤ ដែលត្រូវប្រកួតប៉ះ នឹងក្រុមខ្លាំងអេស្បាញនោះ គឺជាក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស។

អង់គ្លេសយកឈ្នះហូឡង់ ក្នុងលទ្ធផល២ទល់នឹង១ឡើង ទៅវគ្គផ្តាច់ព្រ័ត្រ និងក៏ជាការកំណត់ត្រា ដែលអង់គ្លេសបានធ្វើ បានផងដែរ ដោយអាចឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រនេះចំនួន ២ដងជាប់គ្នាមកហើយ គិតចាប់តាំងពីឆ្នាំ២០២០។

គ្រានោះចាញ់អ៊ីតាលី ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ក្រោយប្រកួតពេញម៉ោងស្មើ ។ តើអង់គ្លេសឆ្នាំនេះ អាចធ្វើបានសម្រេចទេ បើត្រូវជួបក្រុមខ្លាំងដូចជាអេស្បាញបែបនេះ។

មើលតាមភាគរយ ដែល ព្យាករណ៍ដោយ Google Search គេជឿជាក់ថា អង់គ្លេស មានសង្ឃឹមឈ្នះ តិចណាស់ទៅ លើក្រុមអេស្បាញ ។ អេស្បាញមានភាគរយ ឈ្នះដល់ទៅ៤០ភាគរយ ខណៈដែលអង់គ្លេសមានត្រឹមតែ ២៧ភាគរយប៉ុណ្ណោះ ហើយស្មើ៣៣ភាគរយ ។

យ់ាងណាក្តីការប្រកួត ដែលត្រូវធ្វើឡើង នៅព្រឹកព្រលឹម ថ្ងៃទី១៥ខែកក្កដាខាងមុខនេះ គឺជាពេលកាត់សេចក្តី រវាងក្រុមទាំងពីរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top