The Goal ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបយក្សបារាង PSG បានត្រៀមកញ្ចប់លុយដធ៏មួយ ដើម្បីចរចាយក កីឡាករ Kvaratskhelia និង Osimhen ប៉ុន្តេជឿជាក់ថាក្លឹប Napoli មិនមានបំណងចង់លក់ដូរនោះទេ។

ប្រភពដដែលបានសរសេរថា កីឡាករទាំងពីរ នេះអាចនឹងមានតម្លៃសរុប ប្រហែលជា២០០លានអឺរ៉ូ។កីឡាករនេហ្ស៊ីរីយ៉ា Osimhen ដែលគេជឿជាក់ថា បច្ចុប្បន្នអាចមានតម្លៃខ្លួន ប្រមាណជា១៣០លានអឺរ៉ូ ។
ច្បាស់ណាស់ PSG ប្រាកដជាត្រូវ តែចំណាយខ្ទង់នេះ ដើម្បីនាំយកកីឡាកររូបនេះ មកចូលរួមក្លឹបពីព្រោះថា Mbappe បានសម្រេចចិត្តចាកចេញទៅ ហើយទៅចូលរួមក្លឹប Real Madridនៅរដូវកាលក្រោយ។
ដោយឡែកកីឡាករហ្ស៊កហ្ស៊ី Kvaratskhelia គឺមិនមានបំណង ចង់ចាកចេញពីក្លឹប Napoli នៅឡើយទេប៉ុន្តែជឿជាក់ថា លទ្ធភាពក្នុងការប្រកួតប្រជែង Champions League គឺជាអ្វីដែលនាំឲ្យគាត់ នឹងសម្រេចចិត្តសាជាថ្មី៕
ប្រែសម្រួល៖ស៊ុនលី
