ការប្រកួត UEFA Euro 2028 នឹងធ្វើនៅចក្រភពអង់គ្លេស និងប្រទេសអៀរឡង់ នេះបើយោងតាមការចុះផ្សាយរបស់ UEFA នៅក្នុងថ្ងៃនេះ។

ការប្រកួតខាងលើនឹងមានចក្រភពអង់គ្លេស និងអៀរឡង់ធ្វើជាម្ចាស់ផ្ទះ ដោយនឹងប្រកួតលើទីលានក្លឹបធំៗនានាដូចជាទីលានរបស់ Man Utd, Newcastle និង Liverpool ជាដើម។
ចំណែកឯការប្រកួត UEFA Euro 2032 វិញនឹងធ្វើឡើងនៅប្រទេស៣ធំៗដូចជា អ៊ីតាលី និងតួកគី។

សម្រាប់ការប្រកួត UEFA Euro 2024 នេះវិញគឺធ្វើនៅប្រទេសអាល្លឺម៉ង់ ដោយគោរពតាមច្បាប់ទម្លាប់របស់ UEFA ដូចរាល់ដង ដោយការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះគឺអង់គ្លេស នឹងប៉ះជាមួយនឹងអេស្ប៉ាញ ដែលជាក្រុមធ្លាប់ឈ្នះពាននេះ៣ដង ចំណែកឯក្រុមអង់គ្លេសជាក្រុមដែលមិនធ្លាប់ឈ្នះពាននេះសោះ។

បន្ទាប់ពីអេស្ប៉ាញនេះទៅ អាល្លឺម៉ង់ក៏ជាក្រុមដែលឈ្នះពាន Euro នេះច្រើនជាងគេដូចអេស្ប៉ាញផងដែរដោយធ្លាប់ឈ្នះ៣ដង លើកទី១គឺនៅឆ្នាំ១៩៧២ លើកទី២គឺនៅឆ្នាំ១៩៨០ និងលើកទី៣គឺនៅឆ្នាំ១៩៩៦។ ក្រុមជម្រើសជាតិនេះក៏បានឈ្នះប្រកួតច្រើនជាងគេក្នុងក្របខ័ណ្ឌនេះបន្ទាប់ពីអេស្ប៉ាញ ដោយធ្លាប់ឈ្នះ ១០៥ប្រកួត៕



