វៀតណាម៖ក្រោយប្រទេសឥណ្ឌាចង់បានលោកលោក Park Hang-seo ប្រទេសកម្ពុជាជាក្រុមបន្ទាប់ដែលបានទាក់ទងអតីតគ្រូបង្វឹកបាល់ទាត់ក្រុមជម្រើសវៀតណាម លោក Park Hang-seo មកធ្វើគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។
នេះបើតាមក្រុមហ៊ុន DJ Management ដែលតំណាងឲ្យលោក Park បាននិយាយថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញចំណាប់អារម្មណ៍លើគ្រូបង្វឹកវ័យ ៦៦ឆ្នាំរូបនេះ។ DJ Management បានប្រាប់ Yonhap News ថា ក្រៅពីប្រទេសកម្ពុជា យើងទទួលបានការផ្តល់ជូនជាច្រើនដូចជាជាមួយប្រទេសឥណ្ឌា។ យើងមិនទាន់សម្រេចចិត្តនៅឡើយទេ ហើយយើងកំពុងពិចារណា។
FFC ចង់យកលោក Park មុនពេលព្រឹត្តិការណ៍ការប្រកួតកីឡា AFF Cup 2024 (ឥឡូវ ASEAN Cup) ចាប់ផ្តើមនៅខែវិច្ឆិកា។ កម្ពុជាជាក្រុមមួយក្នុងចំណោមក្រុមខ្សោយជាងនៅអាស៊ីអាគ្នេយ៍ ដោយបានជាប់ចំណាត់ថ្នាក់លេខ ១៨០ ក្នុងតារាង FIFA។
ក្រុមនេះបានតែងតាំងគ្រូបង្វឹកកូរ៉េខាងត្បូង នាពេលកន្លងមកដូចជាលោក Yoo Kee-heung (២០០៧-២០០៨ ) និងលោក Lee Tae-hoon (២០១៣ -២០១៧ )។ កីឡាករជប៉ុនដែលមានឈ្មោះដ៏ល្បីល្បាញបំផុតធ្លាប់មានគ្រូបង្វឹកកម្ពុជា គឺកីឡាករបាល់ទាត់ជប៉ុន Keisuke Honda ពីខែសីហា ២០១៨ ដល់ខែមករា ២០២៣។
សមិទ្ធិផលល្អបំផុតរបស់កីឡាបាល់ទាត់កម្ពុជា គឺក្រុម U23 ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ SEA GAME លើកទី៣០ នៅប្រទេសហ្វីលីពីន។ ក្រុមជម្រើសជាតិរបស់ពួកគេមិនដែលឆ្លងផុតវគ្គចែកពូល AFF Cup ទេ។
នៅឆ្នាំ ២០២៤នេះ កម្ពុជាប្រារព្ធខួបលើកទី១០ នៃមជ្ឈមណ្ឌលហ្វឹកហ្វឺនបាល់ទាត់ជាតិរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពកីឡាករ ជាផ្នែកនៃកម្មវិធីលើកកម្ពស់ការអភិវឌ្ឍបាល់ទាត់យុវជន។ គម្រោងនេះមានចក្ខុវិស័យដល់ឆ្នាំ ២០៣៨ ហើយ FFC ចង់ជ្រើសរើសគ្រូបង្វឹកដែលមានកេរ្តិ៍ឈ្មោះដើម្បីជួយក្រុមឲ្យទទួលបានលទ្ធផលល្អនៅ SEA Games និង AFF Cup និងឈានទៅវគ្គជម្រុះ World Cup ឆ្នាំ ២០៣៨។
ពីមុនលោក Park ត្រូវបានកាសែត Times of India ប្រកាសថា ជាគ្រូបង្វឹកម្នាក់ក្នុងចំណោមគ្រូបង្វឹក ២៩១ នាក់ដែលបានដាក់ពាក្យធ្វើជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌា។ យ៉ាងណាមិញ គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះបាននិយាយថា លោកមិនដែលដាក់ពាក្យសុំទេ បើទោះបីជាចាត់ទុកប្រទេសឥណ្ឌាជាគោលដៅដ៏មានសក្ដានុពលក៏ដោយ៕