កីឡា

គណៈកម្មាធិការជាតិ ស្ប៉េស្យាល់ អូឡាំពិកកម្ពុជា រៀបចំកម្មវិធីកីឡាក្មេងៗ អាយុ ២ទៅ៧ឆ្នាំ នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង ៖ គណៈកម្មាធិការជាតិ ស្ប៉េស្យាល់ អូឡាំពិកកម្ពុជា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង បានរៀបចំកម្មវិធីកីឡា សម្រាប់ក្មេងៗ អាយុ ២-៧ឆ្នាំ (Special Olympics Young Athletes Program ជាលើកដំបូង សម្រាប់កុមារឲ្យក្លាយជាអត្តពលិក វ័យក្មេងពីជំនាញកីឡា ជាមូលដ្ឋាន ដូចជារត់ ទាត់ និងបោះ ។

លោកឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បាននិយាយថា កម្មវិធីកីឡាសម្រាប់ក្មេងផ្តល់ជូនក្រុមគ្រួសារ គ្រូបង្វឹក អ្នកថែទាំ និងមនុស្សមកពីសហគមន៍ នូវឱកាស ដើម្បីចែករំលែកសេចក្តីរីករាយនៃកីឡា ជាមួយកុមារពិការសតិបញ្ញាទាំងអស់។ កម្មវិធីកីឡាសម្រាប់ក្មេងៗផ្តល់ឲ្យកុមារនូវសមត្ថភាព នូវឱកាសដូចគ្នា ដើម្បីឈានទៅមុខ ក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍ស្នូល ។ កុមាររៀនពីរបៀបលេងជាមួយអ្នកដទៃ និងអភិវឌ្ឍជំនាញសំខាន់ៗសម្រាប់ការរៀន ។

កុមារក៏រៀនចែករម្លែក ប្តូរវេន និងធ្វើ តាមការណែនាំ ព្រមទំាងជំនាញទាំងនេះជួយកុមារក្នុងសកម្មភាពគ្រួសារ សហគមន៍ និងសាលារៀន។ឍ ម្មវិធីកីឡាសម្រាប់ក្មេងៗជាមធ្យោបាយ ដ៏រីករាយមួយសម្រាប់កុមារពិការ សតិបញ្ញាក្នុងការរក្សាភាពសកម្ម និងបង្កើតទម្លាប់មានសុខភាពល្អ សម្រាប់អនាគត។ វាមានសារសំខាន់ណាស់ក្នុងការបង្រៀនកុមារពិការសតិបញ្ញាអំពីទម្លាប់មានសុខភាពល្អ នៅពេលពួកគេនៅក្មេង។ នេះអាចកំណត់ដំណាក់កាល សម្រាប់ជីវិតនៃការហាត់ប្រាណ មិត្តភាព និងការសិក្សា ។

លោក អគ្គលេខាធិការ បានបន្តថា កីឡាករ-កីឡាការិនីក្មេងៗងាយស្រួលធ្វើ និងសប្បាយសម្រាប់ទាំងអស់គ្នា ។ លើសពីនេះទៀត តាមរយៈកម្មវិធី កីឡាសម្រាប់ក្មេងៗ កីឡាករកីឡាការិនី ពិការសតិបញ្ញាទាំងអស់ ក្រុមគ្រួសាររបស់ពួកគេ និងមនុស្សនៅក្នុងសហគមន៍ អាចជាផ្នែកមួយ នៃក្រុមដែលរួមបញ្ចូល។ អត្តពលិកវ័យក្មេងស្វាគមន៍កុមារ និង ក្រុមគ្រួសាររបស់ពួកគេចូលទៅក្នុងពិភពកីឡាអូឡាំពិក ។

លោកឃ្លាំង ចន្ធូ បានបញ្ជាក់ថា យើងផ្តោតលើជំនាញពាក់ព័ន្ធ នឹងចលនាជាក់លាក់ នៃសាច់ដុំរបស់រាងកាយ ៖ កុមារមានពិការសតិបញ្ញា ដែលបានចូលរួមក្នុងកម្មវធីកីឡា សម្រាប់ក្មេងៗបានអភិវឌ្ឍជំនាញពាក់ព័ន្ធនឹងចលនាជាក់លាក់នៃសាច់ដុំរបស់រាងកាយលឿនជាង២ ដងនៃអ្នកផ្សេងទៀត ដែលមិនចូលរួម ។

ជំនាញសង្គម អារម្មណ៍ និង ការសិក្សា ៖ ឪពុកម្តាយ និងគ្រូបង្វឹក របស់កុមារពិការសតិបញ្ញា ដែលបានចូលរួម ក្នុងកម្មវិធីសិក្សា របស់កម្មវិធីកីឡា សម្រាប់ក្មេងៗ បាននិយាយថា កុមារបានរៀនជំនាញ ដែលពួកគេនឹងប្រើប្រាស់នៅក្នុងសាលាមត្តេយ្យសិក្សា ។
ការរំពឹងទុក ៖ សមាជិកគ្រួសារនិយាយថា កីឡាករ-កីឡាការិនីក្មេងៗបានលើកឡើង ពីក្តីសង្ឃឹមរបស់ពួកគេសម្រាប់អនាគត កូនរបស់ពួកគេ ។ ការត្រៀមលក្ខណៈកីឡា ៖ អត្តពលិកវ័យក្មេង ជួយកុមារឲ្យត្រៀមខ្លួន ដើម្បីចូលរួមក្នុងកីឡានៅពេលពួកគេចាស់។ ការទទួលយក៖ ការលេងរួមបញ្ចូលជួយកុមារ ដែលគ្មានពិការភាពឲ្យយល់ និងទទួលយកអ្នកដទៃ បានកាន់តែច្បាស់៕

Most Popular

To Top