យោងតាមការចេញ ផ្សាយរបស់ The Goal បានឲ្យដឹងថា ទោះបីជាបានបរាជ័យ ជាច្រើនដងមកហើយក្តី ប៉ុន្តែក្លឹបអ្នកមានបារាំង PSG នៅតែបានបង្ហាញបំណង ចង់បានកីឡាករខ្សែប្រយុទ្ធ Victor Osimhen នៅឡើយនៅរដូវក្តៅនេះពីក្លឹប Napoli។
ប្រភពដដែលបានសរសេរទៀតថា ម្ចាស់ពានរង្វាន់លីគកំពូល បារាំងមួយនេះ បានផ្តល់ជាសំណើរកុងត្រា ដែលមានទឹកប្រាក់តម្លៃខ្លួន រហូតទៅដល់ ១០៩លានផោន សម្រាប់តារាឆ្នើមរូបនេះ និងប្រមាណជាជាង៥០លានផោន ទៀតសម្រាប់កីឡាករ Kvaratskhelia របស់ Napoli ដដែលនេះផងដែរ។
កីឡាករវ័យ២៥ឆ្នាំ Osimhen ប្រហែលជាអាចនឹងជួបបញ្ហាផ្ទេរ ប្រសិនបើការចរចាអាច ចាប់ផ្តើមធ្វើឡើងពីព្រោះថា Napoli បានដាក់លក្ខខណ្ឌផ្ទេរក្នុង ទំហំខ្ពស់ជាងអ្វីដែល PSG បានផ្តល់ឲ្យ។
យ៉ាងណាក្តីសម្រាប់កីឡាករ Kvaratskhelia វិញនៅពេលនេះបានបង្ហាញ អំពីបំណងក្នុងការចាកចេញពីក្លឹប Napoli ដែលនេះមានន័យថា PSG អាចនឹងមានឳកាសមួយគត់ជាមួយ នឹងកីឡាករហ្ស៊កហ្ស៊ីរូបនេះជាជាង Osimhen៕
ប្រែសម្រួល៖ស៊ុនលី